(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Nguyen Xuan Phuc ដែលត្រូវបានសភាវៀតណាម បោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីថ្មី។

ក្នុងសារនៅលើទំព័រ Facebook លោក សម រង្ស៊ី បានបង្ហាញការជឿជាក់ថា ការឡើងកាន់តំណែងរបស់លោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែល្អប្រសើរថែមទៀត។

លោក សម រង្ស៊ី បានសរសេរក្នុងន័យដើមថា “ខ្ញុំសូមអបអរសាទរយ៉ាងស្មោះ ចំពោះការឡើងកាន់តំណែងរបស់ លោក Nguyen Xuan Phuc ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាមថ្ងៃនេះ (៧ មេសា)។ ខ្ញុំសូមជូនពរឲ្យលោក Nguyen Xuan  Phuc បំពេញការងាររបស់លោកប្រកបដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម នឹង មានភាពកាន់តែល្អប្រសើរថែមទៀត នៅពេលអនាគត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ហើយសហការជាមួយគ្នា ដើម្បីភាពរុងរឿង នៃប្រទេសយើងទាំងពីរ ”។

លោក សម រង្ស៊ី បន្តថា “ខ្ញុំក៏សូមកោតសរសើរ យ៉ាងស្មោះដែរ ចំពោះថ្នាក់ដឹកនាំ ជាសមូហភាព របស់ប្រទេសវៀតណាម ក្នុងការ ចាត់វិធានការយ៉ាងពិតប្រាកដ និងម៉ឺងម៉ាត់ ដើម្បីប្រឆាំងអំពើពុករលួយ និងក្នុងការរៀបចំឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីយ៉ាង យូរ១០ឆ្នាំម្តងយ៉ាងទៀងទាត់ ដើម្បីឲ្យមានឈាមថ្មី គំនិតថ្មី និង ទេពកោសល្យថ្មី ដែលជាបច្ច័យចាំបាច់ធ្វើឲ្យការដឹកនាំប្រទេស មានលក្ខណៈល្អប្រសើរ ”។

សូមបញ្ជាក់ថា លោក Nguyen Xuan Phuc ត្រូវបានសភារបស់វៀតណាម បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មីបន្តពីលោក ង្វៀន តាន់យុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។

ការផ្ញើសារអបអរសាទររបស់ប្រធានបក្សប្រឆាំងនៅកម្ពុជា ជូនលោក Nguyen Xuan Phuc  បានធ្វើឲ្យការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងពីសាធារណជន ជាពិសេសអ្នកគាំទ្របក្សប្រឆាំង។ ភ្ញាក់ផ្អើលដោយសារតែការផ្ញើសាររបស់មេបក្សប្រឆាំងនៅពេលនេះ  បានផ្ទុយពីឆន្ទៈរបស់លោកនាពេលកន្លងទៅ ដែលតែងតែធ្វើរិះគន់ជាប់ជានិច្ចទៅលើទំនាក់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា ជាមួយប្រទេសវៀតណាម។

យ៉ាងណាក៏ដោយ បើតាមComments នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី មួយចំនួនបានសរសេរថា “ប្រទេសវៀតណាម ជាប្រទេសកុម្មុយនីសមែនពិត តែមេដឹកនាំរបស់គេៗដូរហូតអត់ដូចមេដឹកនាំប្រទេសខ្មែរទេ ”។ នេះបើតាម Facebook ឈ្មោះ “Yung Ra”។

ដោយឡែក Facebookមួយទៀត ឈ្មោះ “Sapai Pol” បានសរសេរថា “លោកសម រង្ស៊ី កោតសរសើរវៀតណាមពីរព្រោះគាត់មើលឃើញប្រទេសគេមានការផ្លាស់ប្ដូរ ប្ដូរគំនិតនិងគោលនយោបាយ បែរមកមើលប្រទេសខ្មែរយើងវិញគ្មានការផ្លាស់ប្ដូរ ដូចបណ្ដាប្រទេសនានា ”៕

ខាងក្រោមនេះ ជាសារនៅលើទំព័រFacebook របស់លោក សម រង្ស៊ី៖

សម រង្ស៊ី

សម រង

លោក សម រង្ស៊ី ផ្ញើសារអបអរសាទរជូននាយករដ្ឋមន្រ្តីថ្មី នៃប្រទេសវៀតណាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់