លោក សម រង្ស៊ី​ ប្រធានគណបក្ស សង្គ្រោះជាតិ បានអំពាវនាវដល់ពលរដ្ឋខ្មែ រ​ដែលរស់នៅប្រទេសថៃ លៃលកធ្វើយ៉ាងដូចម្តេច មកចុះឈ្មោះបោះឆ្នោត និងស្វែងធ្វើអត្តសញ្ញាណប័ណ្ណ នៅប្រទេសកម្ពុជា ឲ្យទាន់ពេលវេលា និងមកចូលរួម ការបោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨ កុំបីខាន បើអាចធ្វើទៅបាន។​​​លោកសមរង្សីថ្លែងអំពាវនាវដូចច្នេះតាមរយះហ្វេសប៊ុករបស់លោកកាលពី០៩ ខែមេសា ឆ្នាំ២០១៦។

បើយោងតាមសំណេរលើហ្វេសប៊ុករបស់លោកសមរង្សីបានឪ្យដឹងថាលោកសប្បាយចិត្តណាស់ ដែលបានទំនាក់ទំនងជាមួយពលករខ្មែរ ដែលចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ តាមរយៈទំព័រហ្វេសប៊ុក របស់លោក។

ក្នុងនោះលោកសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅប្រទេសថៃ លៃលកធ្វើយ៉ាងដូចម្តេច អញ្ជើញមកចុះឈ្មោះបោះឆ្នោត និងស្វែងធ្វើអត្តសញ្ញាណប័ណ្ណ នៅប្រទេសកម្ពុជា ឲ្យទាន់ពេលវេលា ហើយមកចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨ កុំបីខាន បើអាចធ្វើទៅបាន។

ប្រភពដដែលបន្តថាសូមបងប្អូនជនរួមជាតិ នៅគ្រប់ទិសទី មិនថាជិត មិនថាឆ្ងាយ ចូលរួមក្នុងបេសកកម្មសង្គ្រោះជាតិ របស់យើងទាំងអស់គ្នា។ បើមានបញ្ហាអ្វីក្នុងការបំពេញបែបបទរដ្ឋបាល នៅមូលដ្ឋាន សូមទាក់ទងមកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ

ប្រភពហ្វេសប៊ុកលោកសមរង្សីបានឪ្យដឹងថា ពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ មានចំនួនប្រមាណ ១ លាននាក់។

 

លោក សម រង្ស៊ីស្នើពលរដ្ឋខ្មែ ររស់ នៅប្រទេសថៃរួសរាន់ ធ្វើអត្តសញ្ញាណប័ណ្ណនិងចុះឈ្មោះបោះឆ្នោតឪ្យទាន់ពេល បោះឆ្នោត ពេលខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់