លោក លី សូវណ្ណ ថាជំងឺZika មិនមែនជាការព្រួយបារម្ភរបស់កម្ពុជានោះទេ ដែលកត្តា​នៃការឆ្លងជំងឺវីរុសZika នេះឆ្លងតាមរយៈមូសខ្លាខាំតែជំងឺដែលគួរបារម្ភនោះមានដូចជាគ្រុនឈាម រលាកស្រោមខួរនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាជាដើម។ ទោះយ៉ាងណាលោកបញ្ជាក់ថាក្រសួងសុខាភិបាលនៅតែបន្តការតាមដានវីរុសZikaនេះ ក្រែងមានករណីប្រែប្រួលកើតឡើង។

បន្ទាប់ពីជំងឺZikaកំពុងតែគំរៀមកំហែងបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកនោះប្រធាននាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក លីសូវណ្ណបានឲ្យដឹងថាជំងឺZikaនេះមិនមែនជាការព្រួយបារម្ភរបស់កម្ពុជានោះទេ ជំងឺដែលគួរបារម្ភនោះមានដូចជាគ្រុនឈាម រលាកស្រោមខួរនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ាជាដើម។ ទោះយ៉ាងណាលោកបញ្ជាក់ថាក្រសួងសុខាភិបាលនៅតែបន្តការតាមដានវីរុសZikaនេះ ក្រែងមានករណីប្រែប្រួលកើតឡើង។

ក្នុងនោះលោកបញ្ជាក់ថាប្រទេសកម្ពុជា​មានហានិភ័យទាបក្នុងការឆ្លងនៃវីរុសZika ដោយសារកត្តាតំបន់ កត្តាមូសខ្លានិងកត្តាហ្សែនរបស់មនុស្សផ្ទាល់។

​លោក លីសូវណ្ណបញ្ជាក់ទៀតថាវីរុសZika​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាលឬ​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ប៉ុន្តែ​មាន​ករណី​តិចតួច​​ណាស់​ដែល​អាច​វិវត្ត​ធ្ងន់ធ្ងរ​ ដែលអាចទៅ​ជាទន់​ដៃ​ជើង ស្លាប់​ទារកក្នុង​ផ្ទៃនិងទារកកើតមក​ក្បាល​ទារក​តូចខុសប្រក្រតី​ជាដើម។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ដដែល​ឲ្យដឹងថា​ជំងឺ​វីរុសZika នេះ​ឆ្លង​តាមរយៈ​មូស​ខ្លា​ដែល​មាន​រោគសញ្ញា​គ្រុនក្ដៅ​ស្រាល ឈឺក្បា​ល កន្ទួល​ក្រហម​លើ​ស្បែក ឈឺភ្នែក ឈឺ​សន្លាក់ ហើយ​អាច​ជា​វិញ​ក្នុង​រយៈពេល ២​ទៅ៧​ថ្ងៃ​។

បើតាមការ​សរសេររបស់នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល ​នៅលើ​ទំ​ពរ័​ហ្វេស​ប៊ុ​ក​របស់​ខ្លួនថាប្រទេស​កម្ពុជា​មាន​មន្ទីរពិសោធន៍​ក្នុងការ​ធ្វើ​តេស្ត​រក​វីរុសZikaដែរ។ ក្រសួងក៏​ចាត់​វិធានការ​ក្នុង​ការពង្រឹង​តាមដាននិងពិគ្រោះ​យោបល់​ចំពោះ​ពលរដ្ឋ​ដែលវិល​ត្រឡប់​ពីប្រទេសអាហ្វ្រិកនិងអាមេរិក​វិញ​ ហើយ​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​នេះ​។​

សូមបញ្ជាក់ថាប្រទេសកម្ពុជាធ្លាប់កើតមានករណីជំងឺ​វីរុស​Zikaនេះ​១ករណី​កាលពី​​ឆ្នាំ២០១០ ហើយ​ជា​សះស្បើយវិញនិង​ពុំ​រកឃើញ​មាន​ទៀត​ទេ​រហូត​មកដល់​បច្ចុប្បន្ន​។

 

 

 

លោក លីសូវណ្ណ៖នៅកម្ពុជាជំងឺ ដែលគួរបារម្ភមានគ្រុនឈាមរលាក ស្រោមខួរនិងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់