នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ គឺជាទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជា ទាំងអង្គការសង្គមស៊ីវិល និង រាជរដ្ឋា ភិបាល បានប្រារព្ធទិវានេះយ៉ាងផុលផុសរៀងៗខ្លួន។ ស្របពេលកម្ពុជាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នាយកប្រតិបត្តិអង្គការ តម្លាភាពនៅកម្ពុជា លោក ព្រាប កុល លើកឡើងថាការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះអំពើពុករលួយនេះ ក៏បាន ជួយរុញច្រានឲ្យអ្នកនយោបាយ និងមន្រ្តីរាជរដ្ឋាភិបាល ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ ដោយ មិនទុកឲ្យអំពើពុករលួយនៅញាំញីគ្មានការអើពើបន្តទៅទៀតនោះឡើយ។

អំពើពុករលួយត្រូវបានគេពិពណ៌នាថា ជាឬសគល់ ដ៏ចម្បងមួយ ដែលនាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គម។ ដើម្បីប្រយុទ្ធប្រឆាំងអំពើ ពុករលួយនេះ ច្បាប់ប្រឆាំងអំពើពុករលួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។

ស្របពេលកម្ពុជាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នាយកប្រតិបត្តិអង្គការ តម្លាភាពនៅកម្ពុជា លោក ព្រាប កុល បានមើលឃើញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា កំពុងមានភាពល្អប្រសើរ តែនៅ មានចំណុចចន្លោះប្រហោងមួយចំនួនទៀតត្រូវតែកែប្រែ និងពង្រឹង ជាពិសេសនៅក្នុងប្រព័ន្ធតុលាការរបស់កម្ពុជា។នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ គឺជាទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជា ទាំងអង្គការសង្គមស៊ីវិល និង រាជរដ្ឋា ភិបាល បានប្រារព្ធទិវានេះយ៉ាងផុលផុសរៀងៗខ្លួន។

ទន្ទឹមនិងនេះលោក ព្រាប កុល បានថ្លែង ថា នៅក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ អត្ថន័យ និង ខ្លឹមសារ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានបញ្ជ្រាបយ៉ាងខ្លាំងចូលទៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ពោលប្រជាពលរដ្ឋ បានយល់ ច្រើនពីបញ្ហាកើតចេញពីអំពើពុករលួយ ដែលខុសពីមុនពួកគេគិតថា អំពើពុករលួយគ្រាន់តែជាបញ្ហាធម្មតាប៉ុណ្ណោះ។

ជាមួយគ្នានោះលោក ព្រាប កុល បានកត់សម្គាល់ឃើញថា ផ្នត់គំនិតទាំងនេះ ត្រូវបានផ្លាស់ប្តូរច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយលោកបញ្ជាក់ថា«មក ដល់ឆ្នាំ២០១៣, ២០១៤, ២០១៥នេះ ការសិក្សាស្រាវជ្រាវ ឃើញថា ប្រជាពលរដ្ឋ បានចាត់ទុកថា អំពើពុករលួយ នេះ គឺជាបញ្ហាធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា»។

នាយកប្រតិបត្តិការអង្គការតម្លាភាពរូបនេះ បានបន្តថា ការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះអំពើពុករលួយនេះ ក៏បាន ជួយរុញច្រានឲ្យអ្នកនយោបាយ និងមន្រ្តីរាជរដ្ឋាភិបាល ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថផងដែរ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ ដោយ មិនទុកឲ្យអំពើពុករលួយនៅញាំញីគ្មានការអើពើបន្តទៅទៀតនោះឡើយ។

បើតាមលោក ព្រាប កុល មន្រ្តីរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរឥរិយាបទច្រើនចំពោះការប្រព្រឹត្តអំពើពុករលួយ ដោយពួក គេមិនហ៊ានបើកចំហរ ឬ សំញែងដូចមុនទៀតឡើយ បើសិនជាមានការប្រព្រឹត្តអំពើពុករលួយ គឺត្រូវលាក់លាម ប្រយ័ត្នប្រយែងច្រើន ជាងមុន ហើយក៏មានការខ្លាចញញើតខ្លាំងផងដែរ។

លោក បានគូសបញ្ជាក់ថា សមិទ្ធផល នៃការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និង មន្រ្តីក្នុងរឿងពុករលួយនេះ ក៏ដោយ សារតែមានការធ្វើការរួមគ្នាច្រើនពីអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអប់រំ និង ផ្សព្វផ្សាយ នូវសារនានា។

លោក បន្ថែមទៀតថា ព្រោះតែយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវអនុវត្តយ៉ាងតឹងរឹង ដោយអង្គភាពប្រឆាំង អំពើពុករលួយនោះ បានធ្វើឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើងជាងមុន ធ្វើឲ្យមានការរឹតបន្តឹង និង កែទម្រង់ច្រើនក្នុង វិស័យអប់រំ ជាពិសេសការប្រលងបាក់ឌុប ត្រូវបានត្រួតពិនិត្យ និង ឃ្លាំងមើលយ៉ាងយកចិត្តទុកដាក់។

ក្នុងនោះដែរលោក ព្រាប កុល បានបញ្ជាក់ដែរថា អំពើពុករលួយ គឺជាឬសគល់ នៃបញ្ហា នាំឲ្យប៉ះពាល់ដល់គ្រប់វិស័យទាំងអស់ ហើយ ក៏ក្លាយជារនាំងរាំងខ្ទប់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ ក្នុងឱកាសប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ លោក ព្រាប កុល ចង់ ឃើញប្រជាពលរដ្ឋខ្មែរ និងមន្រ្តីរួមគ្នា ដើម្បីកម្ចាត់អំពើពុករលួយពីសង្គមកម្ពុជា។

 

លោក ព្រាប កុល៖ ថាការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាចំពោះអំពើពុករលួយបានធ្វើឲ្យ អ្នកពាក់ព័ន្ធចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់