អតីតក្រុមប្រឹក្សាខណ្ឌដង្កោលោក ប៉ិល កុសលត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក​លី សា​វេត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល តែងតាំង​ឲ្យ​ទៅកាន់​ជា​អភិ​បាល​រង​ខេត្ត​ខេត្តកំពត​។ការប្រកាសតែងតំាងនេះដែរត្រូវបានធ្វើឡើង​ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកអភិបាលខណ្ឌ រងខណ្ឌ លោកចៅសង្កាត់ លោកអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌនិងមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តជាច្រើននាក់ទៀត បានចូលរួមផងដែរ។

ថ្លែងក្នុងពិធីតែងតំាង នោះដែរលោក ប៉ា សុជាតិវង្ស បានធ្វើការផ្តាំផ្ញើដល់លោក ប៉ិល កុសល ដែលរាជរដ្ឋាភិបាល តែងឡើងទៅជាអភិបាលខណ្ឌសែនសុខ ហើយនោះ ត្រូវរក្សាសាមគ្គីភាពផ្ទៃ ក្នុងជួរគណៈអភិបាលក្រុង បង្កើតទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ពន្ធ អង្គការដៃគូរអភិវឌ្ឍន៍ ដើម្បីធានាឲ្យរដ្ឋបាលក្រុងអនុវត្តទទួលបានជោគជ័យ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌសែនសុខ ត្រូវពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការគ្រប់គ្រងជនអន្តោបករវេសន៍ ត្រូវជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋគ្រប់អាយុ ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើការបោះឆ្នោតនៅឆ្នាំ២០១៨ ជាពិសេសត្រូវដោះស្រាយនូវរាល់ភាពអសកម្មនានា ដូចជា បង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាដើម។

​ជាមួយគ្នានេះលោក ជាម ហេង នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលា​រាជធានី​ភ្នំពេញ បាន​ឡើង​អាន​អនុក្រឹត្យ​លេខ ៣៦៤ អនុក្រិត ស្តីពី​ការប្រកាស​តែងតាំង​លោក ប៉ិល កុសល ឲ្យ​ឡើង​ទៅជា​អភិបាលខណ្ឌ​សែន​សុខ ជំនួស​លោក លី សា​វេត អភិបាលខណ្ឌ​ចាស់ ឲ្យ​ឡើងទៅ​កាន់​ជា​អភិបាលរង​ខេត្តកំពត ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ​។​

​បន្ទាប់ពី​ប្រកា​ល​ឡើងជា​អភិបាលខណ្ឌ​ថ្មី លោក ប៉ិល កុសល បាន​ឡើង​ធ្វើ​សេច​ត្តី​ប្តេជ្ញាចិត្ត​ថា ក្រោយពេល​លោក​បាន​ឡើងជា​អភិបាលខណ្ឌ​សែន​សុខ ពេញសិទ្ធិ​រួចមក លោក​នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោល​ការណែនាំ​នានា របស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ខិតខំ​គោរព និង​អនុវត្តតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​ក្នុងការ​បំពេញភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័នផងដែរ៕

 

 

លោក ប៉ិល កុសល ត្រូវបានតែងតំាងជាអភិបាលខណ្ឌសែនសុខខណៈលោកលី សាវេត ត្រូវបានតែងតាំងជាអភិបាលរងខេត្តខេត្តកំពត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់