បើយោងតាមហ្វេសប៊ុក របស់ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានលើកឡើងថាកន្លែងកាន់តែស្មុគស្មាញ ជាកន្លែងដែលត្រូវតែអភិវឌ្ឍន៍។

ដោយកាលពីព្រឹកថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារសំខាន់ ២ចំណុច​ គឺ៖
ទី១-ផ្លូវទំនប់កប់ស្រូវ នៅសល់ប្រវែង ១២,៧គីឡូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី១ ត្រូវស្ថាបនាមួយចំហៀងប្រវែង ៧ម៉ែត្រ កម្រាស់ ២តឹក ប្រើរយៈ ៤ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។
និងទី២នោះ-ការស្ថាបនាផ្លូវអមសង្ខាងផ្លូវដែកពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6(បឹងកក់) មានប្រវែង ៥,៦២គីឡូម៉ែត្រ ដែលត្រូវស្ថាបនា ៧ម៉ែត្រសង្ខាងផ្លូវរថភ្លើង។ បច្ចុប្បន្ន ក្រុមការងារត្រូវសិក្សាបន្ថែមនូវផលប៉ះពាល់ និងលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយក្រុមការងារនឹងចុះទៅពិនិត្យផ្ទាល់នៅសប្តាហ៍ក្រោយ។

City 04-05 001

City 04-05

លោក ប៉ា សុជាតិវង្ស ៖ កន្លែងកាន់តែស្មុគស្មាញ ជាកន្លែងដែលត្រូវតែអភិវឌ្ឍន៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់