ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងទៅកាន់មន្រ្តីរបស់លោកថា យានដ្ឋានជួសជុលរថយន្ត និងឃ្លាំងស្តុបទំនិញធំៗ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវឲ្យផ្លាស់ប្តូរទីតាំង នៅជាយរាជធានីភ្នំពេញវិញ ដោយសារតែទីតាំងទាំងនេះបានធ្វើឲ្យ មានការកកស្ទះចរាចរណ៍មួយផ្នែក និងបណ្តាលឲ្យខូចផ្លូវ ដែលរថយន្តកុងតឺន័រ សណ្តោងកន្ទុយដឹកទំនិញឆ្លងកាត់ និងការចូលរួម លើកកំពស់សោភណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។

 

ជាការកត់សំគាល់ កំណាត់ផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ ត្រូវបានកកស្ទះជារៀងរាល់ថ្ងៃ ដោ​យសារតែរថយន្តកុងតឺន័រ សណ្តោង កន្ទុយ បានដឹកទំនិញ ចូលមកក្នុងក្រុង ហើយយានដ្ឋានជួសជុលរថយន្តធំៗជាច្រើន ក៏បានធ្វើឲ្យកកស្ទះចរាចរណ៍ ដោយសារតែកំណើន នៃការជួសជុលរថយន្តរបស់ ប្រជាពលរដ្ឋ។យ៉ាងណាក៏ដោយទាក់ទងនិងការលើកឡើងខាងលើនេះ អភិបាលរាជធានីភ្នំពេញរូបនេះ មិនទាន់បានបង្ហើបឲ្យច្បាស់ថា តើពេលណាដែលត្រូវឲ្យមានការផ្លាស់ប្តូរ យានដ្ឋាន ជួលសជុលរថយន្ត និងឃ្លាំងស្តុបទំនិញទាំងនេះឡើយ។

 

សូមជម្រាបថាការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ នៅចំណុចរង្វង់មូលគួរស្រូវ ព្រំប្រទល់ខណ្ឌដង្កោ និងខេត្តកណ្តាល បន្ទាប់ពីបញ្ចប់សម្ភោធ ដាក់ឲ្យប្រើប្រាស់នៅ ឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគោកអំពិល ក្នុងសង្កាត់ជើងឯក៕

លោក ប៉ា សុជាតិវង្ស៖ យានដ្ឋានជួលជុលឡាន និងឃ្លាំងស្តុកទំនិញធំៗទាំងអស់ ត្រូវប្ដូរទៅក្រៅក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់