លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បានធ្វើលិខិតមួយជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើជួបជុំដាក់បំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបងប្រុសរបស់លោក គឺលោក ជា វិជ្ជា នៅទីកន្លែងតម្កល់រូបសំណាកលោក ក្បែរវិមានឯករាជ្យ ក្នុងថ្ងៃគម្រប់ខួបមរណភាព១២ឆ្នាំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។

លិខិតដែលធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ កន្លងទៅ លោក ជា មុនី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក ជា វិជ្ជា ជាវីរជនឆ្នើម ថ្នាក់ដឹកនាំ និងសមាជិក សមាជិការសហជីពីសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ ចំនួន១៥០នាក់ នឹងរៀបចំជួបជុំគ្នាដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក នៅទីកន្លែងតម្កល់រូបសំណាកលោក ជា វិជ្ជា។

សូមរម្លឹកជូនថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលបានចូលរួមក្នុងចលនាសហជីពការពារផលប្រយោជន៍កម្មករកាត់ដេរ តាំងពីដើមឆ្នាំ១៩៩០ ត្រូវបានឃាតករបាញ់សម្លាប់នៅក្បែរតូបលក់ការសែត វត្តលង្កា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤៕

សូមអានលិខិតរបស់លោក ជា មុនី ផ្ញើជូន លោកអភិបាលក្រុងភ្នំពេញ ខាងក្រោមនេះ ៖

1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក ជា មុនី ស្នើអាជ្ញាធរក្រុងភ្នំពេញ សុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា គម្រប់១២ឆ្នាំ នៅថ្ងៃទី២២ មករា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់