(ភ្នំពេញ)៖ បួនថ្ងៃខាងមុខនេះ ពោលគឺនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោក កឹម សុខា និងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) គ្រោងនឹងជួបគ្នាដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួននៅកម្ពុជា។ ដែលជំនួបនៅបួនថ្ងៃខាងមុខនេះ អំឡុងពេលបំពេញ​ទស្សនៈកិច្ចរបស់លោក ចន ឃែរី (John Kerry)  នៅ​ប្រទេស​កម្ពុជា​។

សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី នឹង​មក​បំពេញ​ទស្សនកិច្ច រយ:ពេល២ថ្ងៃ នៅប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០១៦។

បើតាមមន្ត្រីស្ថានទូតអាមេរិក បានឱ្យដឹងថាជំនួបរវាង លោក ចន ឃែរី (John Kerry) និងលោក កឹម សុខា នឹងធ្វើឡើងនៅល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពីលោក ឃែរី​ ជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន រួចរាល់ហើយនោះ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា នៅ​ក្នុង​ជំនួប​នេះ​​​ នឹងមានការ​លើក​យក​បញ្ហា​នយោបាយ បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាការបោះឆ្នោត និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

 

លោក កឹម សុខា និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គ្រោងជួបគ្នានៅល្ងាចថ្ងៃ២៦ ខែមករា ពិភាក្សាអំពីបញ្ហាមួយចំនួននៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់