បើគ្មានការប្រែប្រួលទេ ​សម្តេច ​ស ខេង ​តំណាងមតិភាគច្រើននៅក្នុងរដ្ឋសភា ​និង​លោក កឹម សុខា តំណាងឱ្យក្រុមមតិភាគតិច ​ ​ នឹងជួបពិភាក្សា​នៅវិមានរដ្ឋសភាជាតិ ​វេលាម៉ោង៥ល្ងាចថ្ងៃទី១០ ​ធ្នូ ២០១៥ នេះ ។ ជាជំនួបចរចារ ដើម្បីជជែក​ពី​សេចក្តី​ព្រាងច្បាប់​​សហជីព​ ចំណុចដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា និងប្រធាន​បទ​សំ​ខាន់ៗ​​មួយចំនួន​ទៀត។ នេះបើតាមការអះអាងរបស់លោក កឹម សុខា។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងជួបចរចាគ្នា នៅវិមានរដ្ឋសភា​ នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ ។ នេះបើតាមការបញ្ជាក់ពី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ។

យ៉ាងណាក៏ដោយ ចំពោះរបៀបវារៈក្នុងជំនួបនេះ មិនមានការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋសភា ថា មានអ្វីខ្លះនោះទេ តែបើតាមលោក ​កឹម សុខា ដែលបានចូលរួម ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ប្រារព្ធ​ឡើង​នៅ​ទី​ស្នាក់​ការ​បក្ស​របស់​ខ្លួននៅ​ព្រឹក​នេះ​​ អះអាងថា ជំនួប​រវាង​តំណាងក្រុម​មតិ​ភាគ​ច្រើន​ និង​ភាគតិច​នៅ​រដ្ឋសភា​នេះ នឹងជជែក​ពី​សេចក្តី​ព្រាងច្បាប់​​សហជីព​ ចំណុចដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា និងប្រធាន​បទ​សំ​ខាន់ៗ​​មួយចំនួន​ទៀត។

តាមគម្រោង ជំនួបពិភាក្សានេះ គ្រោងធ្វើឡើង ​ នាវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែធ្នូ នេះ ដោយសមាសភាពជួបចរចានេះ មានម្ខាងៗ ៣រូប ដែលតំណាងឱ្យក្រុមមតិភាគតិច និងមតិភាគច្រើននៅក្នុងរដ្ឋសភា ។

សូមបញ្ជាក់ថា មុនការឈានដល់មានជំនួបចរចារ រវាងក្រុមមតិភាគតិច និងមតិភាគច្រើន នៅល្ងាចថ្ងៃនេះ កាលពីម៉ោង ០៩ ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ និងមានការចូលរួមផងដែរពីសំណាក់លោកប្រធាន សម រង្ស៊ី តាមរយៈ ប្រព័ន្ធ Skype។

ហើយក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានសម្រេចជាឯកច្ឆ័ន្ធអោយលោក កឹម សុខា ដឹកនាំគណប្រតិភូ ដើម្បីជួបចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមការលើកឡើង របស់លោក កឹម សុខា នៅលើ Facebook របស់លោក នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ៕

 

លោក កឹម សុខា៖ ជំនួបចរចាររវាង លោក និងសម្តេច ស ខេង នាល្ងាចថ្ងៃនេះ នឹងពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីព និងកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់