(រាជធានី​ភ្នំពេញ)៖ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ លោក កឹម គុណវឌ្ឍ​  ​បាន​ឲ្យ​ដឹង​​នៅ​លើ​ទំព័រ Facebook ផ្លូវការ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦​នេះ ថា ​​​ការ​​​​សាងសង់​ផ្លូវ​ថ្មើរជើង​​​ដែល​សាលា​រាជធានី​ ​បាន​នឹង​កំពុង​កសាង​ គឺ​មាន​ទីតាំង​ចាប់​ពី​កំពង់​ដរ​អរិយក្សត្រ​ត្រើយ​ភ្នំពេញ ​​មក​ទល់​ដល់​របង​ខាង​ជើង​សាល​សន្និសីទ​ចតុមុខ​។

​​បើតាមលោក កឹម គុណវឌ្ឍ​  ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា អះអាង​ថា ​នៅ​ពេល​​ដែល​ការ​​សាងសង់​ផ្លូវ​ថ្មើរជើង​នេះ​​ សម្រេច​ហើយ​ ​ទី​​នោះ​​​នឹង​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ទេសភាព​ដ៏​ប្រណិត​​មួយ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។

​សូមរម្លឹកថា កន្លងមក ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​​ធ្លាប់​បាន​ថ្លែងប្រាប់​សារព័ត៌មាន​​ក្នុង​ស្រុក​​ផង​ដែរ​​ថា គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​ប្រប​មាត់ទន្លេ​នេះ មាន​២​ដំណាក់​កាល​ ដំណាក់កាល​ទី១ ចាប់​ពី​​សាលសន្និសីទ​ចតុមុខ រហូតដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ដែល​គ្រោង​នឹង​ចំណាយ​សាងសង់​ជាង​១​ឆ្នាំ និង​ដំណាក់កាល​ទី​២ ចាប់ពី​ស្ពាន​ភ្លោះ​កោះ​ពេជ្រ រហូតដល់​ស្ពាន​ចំណុច​ស្ពាន​អាកាស​ព្រះមុនីវង្ស៕

សំណេរទាំងស្រុងពីទំព័រហ្វេសបុក របស់លោក កឹម គុណវឌ្ឍ៖

Kem (1).jpg22222222222

 

លោក កឹម គុណវឌ្ឍ៖ ពេលសម្រេចហើយ ផ្លូវថ្មើរជើងនឹងក្លាយទៅជាតំបន់ទេសចរណ៍ទេសភាពដ៏ប្រណិតមួយ នៅក្រុងភ្នំពេញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់