លោកឧកញ៉ា ម៉ុង ឫទ្ធីស្នើដល់អ្នកលេង Facebook រង់ចាំមើលលទ្ធផលជាមុនមុននឹង បញ្ចេញមតិយោបល់ លើ ក្រុមហ៊ុនម៉ុង ឫទ្ធីរបស់លោកដែលថារដ្ឋាភិបាលបានចេញសេចក្តីសម្រេច​​និង​ការ​ព្រមាន​ ​ឲ្យបង់ថ្លៃដីសម្បទានសេដ្ឋកិច្ច​ ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំ​កសិ​ឧស្សា​ហកម្ម​នៅខេត្តព្រះសីហនុ​ ដែលក្រុមហ៊ុននេះទទួលបាន​គោល​​ការណ៍អភិវឌ្ឍន៍ពីរដ្ឋាភិបាល។​

លោកម៉ុងឫទ្ធីប្រធានក្រុមហ៊ុនម៉ុងឫទ្ធីបា​នសរសេរនៅលើទំព័រ Facebook របស់ខ្លួនកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រកាសថាសូមរង់ចាំស្វែងរកការពិតនៅ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយមន្រ្តីពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ។ លោកទាមទារឲ្យមន្រ្តីរាជរដ្ឋាភិបាល ដែលទារលុយលោកនោះ ភ្ជាប់មកជាមួយ លិខិតទារប្រាក់គតិយុត្ត នៃកិច្ចសន្យាចុះច្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦ ផងដែរ។

ជាមួយគ្នានោះលោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសុំអភ័យទោសបើមានចន្លោះប្រហោងក្នុងរឿងបង់ថ្លៃនេះ។ លោកឧកញ៉ា បានស្នើដល់អ្នកលេង Facebook រង់ចាំមើលលទ្ធផល ហើយកុំបញ្ចេញមតិយោបល់ ដែលធ្វើឱ្យបះពាល់ដល់សម្តេចនាយករដ្ឋមន្រ្តី ឱ្យសោះ ព្រោះនេះគឺជារឿងដោយឡែកគ្នា។

បើតាមលោក ម៉ុង ឫទ្ធី បាន ឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក ធ្លាប់បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ច ជូនរាជរដ្ឋាភិបាលចំនួន ៨៥,៦៩៣.៥៨ដុល្លាររួចម្តងមកហើយនៅឆ្នាំ២០១៥។

សូមបញ្ជាក់ថាការលើកឡើងរបស់លោកម៉ុង ឫទ្ធីបែបនេះពាក់ព័ន្ធនិងឯកសារមួយច្បាប់ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាដោយលោក តឹករ៉េត សម្រេច បានទុករយៈពេល ៣ខែ ឲ្យក្រុមហ៊ុនម៉ុងឫទ្ធី ដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅបង់ថ្លៃដីសម្បទានសេដ្ឋកិច្ចជូនរដ្ឋ និង កែសម្រួលរយៈពេលវិនិយោគពី៧០ មក៥០ឆ្នាំវិញ និងចុះកិច្ចសន្យាឡើងវិញ។ ឯកសារ ក៏បានបង្គាប់ឲ្យក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ដែលវិនិយោគដាំដំណាំដំឡូងមីកម្ពុជា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលទៅបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋ ក្នុងរយៈពេល ៣ខែ និងសម្រួលរយៈពេលវិនិយោគពី ៧០ ទៅជា ៥០ឆ្នាំផងដែរ។ដែលត្រូវបានគេទម្លាយ ហើយត្រូវបានយកទៅផ្សព្វផ្សាយលើបណ្តាញព័ត៌មាន។

ទាក់ទិននិងការបែកធ្លាយនូវពត៌មាននេះដែរត្រូវបានលោកម៉ុងឫទ្ធីសរសេរនៅលើទំព័រ Facebook របស់ខ្លួនកាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ដែរ ថា លោកមានការសោកស្តាយជាខ្លាំង ចំពោះអ្នកដៃលបានផ្តល់ឯកសារនេះ ទៅដល់ដៃអ្នកសារព័ត៌មានយ៉ាងហោចណាស់ គួរតែទូរស័ព្ទសួ​រលោក មួយមាត់ ដោយលោកបញ្ជាក់ថាលោកក៏អស់ចិត្តដែរ គ្មានអ្នកណាមិនដឹងទេថា កិត្តិយសអត់មានដាក់លក់នៅលើទីផ្សានោះទេ។លោកឧកញ៉ា ម៉ុង ឫទ្ធី បានហៅអ្នកដែលទម្លាយឯកសារទារ លុយថ្លៃសម្បទានដីសេដ្ឋកិច្ចរបស់លោកថា ជាអ្នកដែលបំផ្លាញសន្លឹកឆ្នោត។

 

លោកឧកញ៉ា ម៉ុង ឫទ្ធីស្នើ អ្នកលេង Facebook រង់ចាំមើលលទ្ធផលជាមុន មុននឹង បញ្ចេញមតិ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់