កូនប្រុសច្បងនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែតបានស្នើឪ្យគណៈកម្មាធិការបុរីកម្ពុជាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មីនៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីព្រឹកថ្ងៃទី១៣មិនាឆ្នាំ២០១៦។

លោកហ៊ុនម៉ាណែតកូនប្រុសច្បងសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីព្រឹកថ្ងៃអាទិត្យទី១៣ខែមីនាឆ្នាំ២០១៦បានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការរបស់លោកដោយ ស្នើឪ្យគណៈកម្មាធិការបុរីកម្ពុជា ពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំរបស់ គណបក្សសង្គ្រោះជាតិ ចូលរួមជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី នៅសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។

ការអំពាវនាវស្នើឲ្យមានការអញ្ជើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរ នៅសហរដ្ឋអាមេរិក ពីសំណាក់លោក ហ៊ុន ម៉ាណែត នៅពេលនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានការជជែក តស៊ូមតិគ្នារវាង អ្នកគាំទ្រ និង អ្នកមិនគាំទ្រ ចំពោះការចូលរួមរបស់លោក នៅក្នុងកម្មវិធីព្យុហយាត្រាអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក តបទៅនឹងការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានថ្លែងឪ្យដឹងតាមរយៈ ហ្វេស យ៉ាងដូច្នេះថា៖ «លោកសង្ឃឹមថា ការខ្វែងគំនិតរវាងបងប្អូនជនរួមជាតិទាំងអស់ទាក់ទង ប្រធានបទនេះនឹងអាចត្រូវបញ្ចប់។ដោយលោកសូមឪ្យគណៈកម្មាធិការបុរីកម្ពុជា មេត្តាពិចារណាក្នុងការអញ្ជើញថ្នាក់ដឹកនាំ របស់គណបក្សសង្គ្រោះជាតិចូលរួម ជាមួយគ្នាក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិដ៍ថ្លៃថ្លារបស់យើងនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងនាមមហាគ្រួសារខ្មែរតែមួយ»។

 

លោកហ៊ុនម៉ាណែតស្នើរគណៈកម្មាធិការ បុរីកម្ពុជាអញ្ជើញថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ចូលរួមក្នុងឱកាសចូលឆ្នាំថ្មីនៅ អាមេរិក

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់