លោកស្រី អ៊ុងសាន ស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានព្រមានចាត់វិធានការដល់សមាជិកសភាមកពីគណបក្សលោកស្រី ដែលចង់បានតួនាទីក្នុងរដ្ឋាភិបាលថ្មី ។ លោកស្រីនិយាយដូច្នេះក្នុងពេលចូលរួមអបអរខួប៦៨ឆ្នាំ បុណ្យឯករាជ្យជាតិមីយ៉ាន់ម៉ានៅទីស្នាក់ការបក្សក្នុងទីក្រុងយាំងហ្គូន ។

មេដឹកនាំគណបក្សប្រឆាំងដែលឈ្នះឆ្នោតនៅប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី ព្រមានមិនឲ្យតំណាងរាស្ដ្រជាប់ឆ្នោតរបស់លោកស្រីធ្វើសំណើដើម្បីសុំអន្ដរាគមន៍យកតំណែងរដ្ឋមន្ដ្រីនៅក្នុងរដ្ឋាភិបាលថ្មីភូមាខែមីនា។
ការព្រមានរបស់លោកស្រីអ៊ុងសានស៊ូជីធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយមន្ដ្រីជាន់ខ្ពស់គណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យរបស់លោកស្រី។
លោកស្រីបានថ្លែងបញ្ជាក់ថាតំណែងសមាជិកគណៈរដ្ឋមន្ដ្រីគឺសមាជិកបក្សឬសមាជិកបក្សដទៃដែលមើលឃើញថាមានសមត្ថភាពរឹងមាំដើម្បីទទួលតំណែងនោះទើបគណបក្សយល់ព្រម។ លោកស្រីបានព្រមានថាលោកស្រីនឹងច្រានចោលការស្នើសុំតំណែងរដ្ឋមន្ដ្រីដែលធ្វើឡើងដោយសមាជិកសភាជាប់ឆ្នោត។
ថ្លែងក្នុងពិធីអបអរបុណ្យឯករាជ្យជាតិមីយ៉ាន់ម៉ា លោកស្រី ស៊ូជី ថ្លែងថា លោកស្រីមិនចូលចិត្តអ្នកណាដែលចង់ធ្វើរដ្ឋមន្ត្រីនោះទេ ។ តំណែងរដ្ឋមន្ត្រីនឹងត្រូវតែងតាំង នៅពេលមានការចាត់តាំងឲ្យកាន់កាប់តែប៉ុណ្ណោះ ។ ហើយលោកស្រីនឹងចាត់វិធានការតាមវិន័យបក្សដល់អ្នកណាដែលចង់ធ្វើជារដ្ឋមន្ត្រី ។

កាលពីខែមុនលោកស្រីអ៊ុងសានសូជីបានប្រកាសថាលោកស្រីនឹងទុកឱកាសឲ្យគណបក្សជនជាតិដើមភាគតិចដែលជាប់ឆ្នោតអាចមានលទ្ធភាពជាសមាជិករដ្ឋាភិបាលរបស់លោកស្រីដែលគេហៅថារដ្ឋាភិបាលចម្រុះ។
គេរំពឹងថារដ្ឋាភិបាលថ្មីនៃប្រទេសភូមានឹងកើតរូបរាងនៅចុងខែមីនាឆ្នាំ២០១៦តាមរយៈការផ្ទេរអំណាចជាប្រវត្តិសាស្ដ្រពីមេដឹកនាំបច្ចុប្បន្នដែលដឹកនាំដោយពួកយោធា៕

សូមរម្លឹកថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានទទួលជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ ។ ហើយគណបក្សលោកស្រីមានសំឡេងគ្រប់គ្រាន់ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីនិងបង្កើតរដ្ឋាភិបាលថ្មីបានដោយខ្លួនឯងនៅដើមឆ្នាំ២០១៦ នេះ ។

យ៉ាងណាក្ដី ក្រុមយោធានៅតែមានសិទ្ធិធំទូលាយក្នុងនយោបាយដដែល ។ ជាពិសេសនោះ រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងដោយយោធា បានអនុញ្ញាតឲ្យក្រុមយោធាមានសិទ្ធិតែងតាំងរដ្ឋមន្ត្រីនៃក្រសួងសំខាន់ចំនួនបីគឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងទទួលបន្ទុកកិច្ចការព្រំដែន ខណៈរដ្ឋមន្ត្រីផ្សេងទៀតទទួលការតែងតាំងពីប្រធានាធិបតី៕

លោកស្រី អ៊ុង សានស៊ូជី ព្រមានសមាជិកសភាជាប់ឆ្នោតពីករណីសុំតំណែង  អ្នកមានសមត្ថភាពប៉ុណ្ណោះអាចកាន់រដ្ឋមន្ត្រី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់