ក្រោយប្រកាសចូលកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីភ្លាម  ​លោក ស៊ុន ចាន់ថុល បានប្រកាសធ្វើការកែទម្រង់លើវិស័យជាអាទិភាពមុនគេ គឺការផ្ដល់​សេវា​​សាធារណៈការ​ធ្វើប័ណ្ណ​បើកបរ​យានយន្ដ សម្រាប់​ផ្ដល់ជូន​ប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ​និង​ទាន់ពេលវេលា។​

លោកស៊ុន ចាន់ថុលរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា បញ្ហាជាអាទិភាពដំបូងមុនគេគឺពិនិត្យទៅលើការចេញប័ណ្ណបើកបរ ប័ណ្ណសម្គាល់ យានយន្ដ និងកន្លែងឆៀកយានយន្ដ ដែលជាកត្ដាចម្បង និងត្រូវយកចិត្តទុកដាក់ ក្នុងការកែសម្រួលអំពី នីតិវិធី ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។លោកបានថ្លែងយ៉ាងដូចច្នេះក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៦កន្លងទៅនេះ។

លោករដ្ឋមន្រ្ដីបានលើកឡើងថា មុននឹងចាប់ផ្ដើមអនុវត្ដន៍ការងារឱ្យមានប្រសិទ្ធភាព ជាដំបូងត្រូវស្វែងយល់អំពីការងារឱ្យបានស៊ីជម្រៅ និងពិនិត្យទៅលើនីតិវិធីការងារឱ្យបានច្បា​ស់លា​ស់ ផ្លាស់ប្ដូររបៀប ធ្វើការងារឱ្យបានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូ​​​វការនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ក្នុងនោះលោកបានបញ្ជាក់ថា នេះជាតម្រូវការចាំបា​​ច់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ភាព ងាយស្រួលក្នុងការមកទទួលសេវា និងចង់ដាក់សេវាឱ្យនៅកៀកនឹងប្រជាជន ដោយបង្កើត​កន្លែងឆៀកយាន យន្ដនៅគ្រប់ខេត្ដ និងរៀបចំពង្រាយកន្លែងប្រឡងប័ណ្ណបើកបរ ឱ្យបានច្រើន​នៅជិតប្រជាពលរដ្ឋតែម្ដង។

ជុំវិញបញ្ហានេះលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយ​ទំនាស់​ដីធ្លី ​បានមានប្រសាសន៍ណែនាំឱ្យរដ្ឋមន្រ្ដីថ្មី ត្រូវពិនិត្យកែលម្អទៅលើការងារកែទម្រង់​ឱ្យបាន​ច្បាស់លាស់ ពិភាក្សាប្រមូលផ្ដុំគ្នា មានការឯកភាពគ្នាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព។បានបន្ដថា ការផ្លាស់ប្ដូរតំណែងនេះ គឺជាការកែទម្រង់ថ្មីមួយក្នុង​ការគ្រប់ គ្រង និងដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីកែសម្រួលឱ្យមានប្រសិទ្ធភាពការងារ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព ពិ​សេស​វិស័យសាធារណការ និងដឹកជញ្ជូន ត្រូវមានការពង្រឹងឱ្យបានម៉ឺងម៉ាត់បំផុត៕

លោកស៊ុន ចាន់ថុលប្រកាសកែទម្រង់លើការផ្ដល់ សេវាសាធារណៈការធ្វើប័ណ្ណបើកបរ យានយន្ដជាអាទិភាពមុនគេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់