ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានលើកឡើង ថា ការកសាងកេរ្តិ៍ឈ្មោះកម្ពុជា គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្នាហើយ វិស័យ សាធារណៈ និងឯកជន ចាំបាច់ត្រូវសហការគ្នាដោយផ្តោតជាសំខាន់លើការកសាងម៉ាកយីហោផលិតផលកម្ពុជា។ដែលការលើកឡើងរបស់លោក ស៊ុន ចាន់ថុលបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជាវាគ្មិនក្នុងកម្មវិធីបើកសន្និ បាតបញ្ញវន្តពិភពលោកលើកទី២រៀបចំឡើងដោយ IDP Education នៅថ្ងៃទី២៩ ខែមករា។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ក្នុងឱកាស អញ្ជើញជាវាគ្មិនក្នុងកម្មវិធីបើកសន្និ បាតបញ្ញវន្តពិភពលោកលើកទី២ រៀបចំឡើងដោយ IDP Educationលោក ស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការកសាងកេរ្តិ៍ឈ្មោះកម្ពុជា គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្នា។ វិស័យ សាធារណៈ និងឯកជន ចាំបាច់ត្រូវសហការគ្នាដោយផ្តោតជាសំខាន់លើការកសាងម៉ាកយីហោផលិតផលកម្ពុជា។

ដើម្បីបង្កើនទំនុកចិត្តសាធារណៈជនលើម៉ាកយីហោកម្ពុជាទាំងក្នុងស្រុក និងពិភពលោក លោក ក៏បានជំរុញលើកទឹក ចិត្តឲ្យពាណិជ្ជករទាំងអស់ ធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់ និង គោរពក្រមសីលធម៌ មានភាពស្មោះត្រង់ចំពោះអតិថិជន និងដៃគូ ពាណិជ្ជកម្ម។

ជាមួយគ្នានេះផងដែរ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៦នេះស្តី អំពី «ការទិញផលិតផលដែលផលិតនៅកម្ពុជា» ដែលជាគំនិតផ្តួចផ្តើមអាទិភាពខ្ពស់បំផុតមួយក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុញ្ញាត ឲ្យកម្ពុជាចាប់យកឱកាសក្នុងការបំពេញឲ្យបាននូវអាទិភាពសុវត្ថិភាពចំណីអាហារ និង ផលិតកម្មប្រកបដោយគុណភាពរបស់សហ គមន៍អាស៊ាន។
ក្នុងនោះលោក ស៊ុន ចាន់ថុល​ក៏បានស្នើឲ្យពលរដ្ឋខ្មែរគ្រប់រូបតាំងខ្លួនជាឯកអគ្គរាជទូតម៉ាកយីហោកម្ពុជា ដើម្បីជួយផ្សព្វផ្សាយផលិតផលឲ្យមាន ភាពល្បីល្បាញ។ ព្រមទាំងបានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជនចុះអនុស្សារណៈយោគយល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហារបស់ប្រទេសជាតិ កាត់បន្ថយអំពើពុករលួយ និង ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ប្រទេស មានភាពប្រសើរឡើង។

សូមបញ្ជាក់ថាកម្មវិធីបើកសន្និ  បាតបញ្ញវន្តពិភពលោកលើកទី២ ដែលរៀបចំឡើងដោយ IDP Education នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦​នោះបាននាំមក នូវជំនួបរវាងនិស្សិតបញ្ចប់ការសិក្សាមកពីកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត។ ដោយជំនួបនេះធ្វើឡើង ដើម្បីចែករំលែកគំនិតយោបល់និ​ងបង្កើតប ណ្តាញជាមួយអ្នកជំនាញ អ្នកធ្វើសេចក្តីសម្រេចចិត្ត និង បណ្តាមេដឹកនាំមកពីរដ្ឋាភិបាល វិស័យឯកជន និង សង្គមស៊ីវិលសម្រាប់ ទទួលបានការអប់រំ កាលានុវត្តភាពពាណិជ្ជកម្ម និង ការវិនិយោគផងដែរ។

លោកស៊ុនចាន់ថុល៖ការកសាងម៉ាកយីហោ ផលិតផលកម្ពុជាចាំបាច់ សហការជាមួយវិស័យ សាធារណៈនិងឯកជន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់