ការជ្រើសរើសតំណែង អគ្គលេខាធិការថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) ទាំង ៥រូបត្រូវបានធ្វើឡើង ដោយការពិនិត្យយ៉ាងល្អិតល្អន់ ជាពិសេសត្រូវផ្អែកលើសមត្ថភាពជាធំ មិនផ្អែកលើមនោសញ្ចេតនា លើគណបក្សនយោ  បាយ និន្នាការនយោបាយ ឬផ្អែកលើមតិរបស់អ្នករិះគន់នោះឡើយ ពោលត្រូវឆ្លើតបឲ្យបានតាមភរកិច្ចរបស់ខ្លួន។នេះបើយោងទៅតាមការថ្លែងរបស់លោកស៊ិក ប៊ុនហុក ទៅកាន់ក្រុមអ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំសម្រេចជ្រើសរើសអគ្គលេខាធិការនិងអគ្គលេខាធិការកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

លោក ស៊ិក ប៊ុនហុក បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំសម្រេចជ្រើសរើសអគ្គលេខាធិការ និង អគ្គលេខាធិការរង  ទាំង ៥រូប កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ថា ច្បាប់បានចែងយ៉ាងច្បាស់ថា គ.ជ.ប គឺជាស្ថាប័នឯករាជ្យ និង អព្យាក្រឹត  ធានាដំណើរការ នៃការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ ជាពិសេសស្ថាប័ន គ.ជ.ប និង សមាជិកទាំង  ៩រូប មិនស្ថិតក្រោមគណបក្សនយោបាយ ឬ ការបង្គាប់បញ្ជាពីជនណាម្នាក់នោះឡើយ។

ចំពោះការជ្រើសរើសតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការទាំង ៥រូប ត្រូវបានលោក ស៊ិក ប៊ុនហុក បញ្ជាក់ថា ត្រូវបានធ្វើ  ឡើង ដោយការពិនិត្យយ៉ាងល្អិតល្អន់ ជាពិសេសត្រូវផ្អែកលើសមត្ថភាពជាធំ មិនផ្អែកលើមនោសញ្ចេតនា លើគណបក្សនយោ  បាយ និន្នាការនយោបាយ ឬផ្អែកលើមតិរបស់អ្នករិះគន់នោះឡើយ ពោលត្រូវឆ្លើតបឲ្យបានតាមភរកិច្ចរបស់ខ្លួន។

ជាមួយគ្នានោះលោកបន្តថាការងារបោះឆ្នោត គឺជាការងារ ដ៏លំបាកមួយ ដែលមិនមាននរណាចេះតែធ្វើបានឡើយ  ព្រោះជំនាញនេះ មិនមានសាលាណាបណ្តុះនោះឡើយ។ ដូច្នេះទាមទារមន្រ្តីមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដើម្បី ធានាដំណើរការ នៃការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានទាន់ពេលវេលា។ប្រសិនបើ គ.ជ.ប មិនរៀបចំដំណើរការបោះឆ្នោតបានទាន់ពេលវេលាទេ មិនមែនអ្នករិះគន់ទាំងអស់នោះ ជា អ្នកមកទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងប្រវត្តិសាស្រ្តជាតិ ជំនួសសមាជិក គ.ជ.ប ទាំង ៩រូបនោះឡើយ។

គ.ជ.ប ថ្មី ដែលកើតចេញពីកិច្ចព្រមព្រៀង នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បន្ទាប់ពីដំណើរការបានជិត ១ ឆ្នាំ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចជ្រើសរើសតំណែងអគ្គលេខាធិការថ្មី ១រូប និងអគ្គលេខាធិការរងចំនួន  ៤រូប។ដោយ តំណែងអគ្គលេខាធិការថ្មី ត្រូវបានធ្លាក់ទៅលើលោក ទេព នីថា ដដែល ខណៈអគ្គលេខាធិការរង បានទៅលើលោក ម៉ៅ  សុភារិទ្ធ, លោក សោម សូរីដា, លោក នី ចរិយា និង លោក ម៉ុក ដារ៉ា។

លោក ស៊ិក ប៊ុនហុក ក៏បានបញ្ជាក់ដែរថា​គ.ជ.ប ថ្មី កើតចេញពីកិច្ចព្រមព្រៀងគណបក្សជាប់ឆ្នោតទាំងពីរ បានធ្វើការកែប្រែច្បាប់លក្ខន្តិកៈ ព្រមទាំងនីតិវិធីចុះឈ្មោះអ្នក  បោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោយរំពឹងថា នឹងធ្វើឲ្យដំណើរការបោះឆ្នោតនាអាណត្តិក្រោយៗ បានប្រព្រឹត្តទៅប្រកប  ដោយតម្លាភាព យុត្តិធម៌ អាចឲ្យគ្រប់គណបក្សទទួលយកបាន។

ក្នុងនោះលោក បន្ថែមទៀតថាការរក្សាទុកអ្នកចាស់ ឬជ្រើសរើសអ្នកថ្មី មិនសំខាន់ទេ ចំពោះគ.ជ.ប។ សំខាន់ប្រ ព័ន្ធការងាររបស់ គ.ជ.ប អាចជឿទុកចិត្តបាន មានយុត្តិធម៌ មានតម្លាភាពឬក៏អត់ទើប សំខាន់ក្នុងការប្រព្រឹត្តទៅរបស់ គ.ជ.ប។

 

 

លោកស៊ិក ប៊ុនហុក ៖ ការជ្រើសរើសអគ្គលេខាធិការ គ.ជ.ប ថ្មីមិនផ្អែក មនោសញ្ចេតនា និន្នាការនយោបាយ មតិ រិះគន់នោះឡើយគឺឆ្លើយតបតាមភារកិច្ច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់