ប្រធានបក្សអំណាចខ្មែរ​ លោក សួនសិរីរដ្ឋា បានលើកឡើងនៅលើបណ្ដាញទំនាក់ ទនងសង្គមមានហ្វេសប៊ុរបស់លោកថា អ្នកនយោបាយត្រូវប្រកួតគ្នាបង្ហាញភាពស្អាតស្អំ ប្រជែងសមត្ថភាពគ្នាបង្ហាញពីដំណោះស្រាយដែលខ្លួនមាន ដើម្បីស្រាយចំណងនយោបាយប្រទេសជាតិ ហើយហ៊ានឡើងវេទិកាសាធារណៈ ជាមួយបេក្ខជនបក្សនយោបាយផ្សេង ដើម្បីជជែកគ្នាមិនមែនបញ្ឆេះកំហឹងអ្នកគាំទ្រ ហើយលាបធ្យូងមុខអ្នកគាំទ្រនោះទេ។

បើយោងតាមសំណេរនៅលើបណ្ដាញទំនាក់ទនងសង្គមមានហ្វេសប៊ុរបស់លោកសួនសិរីរដ្ឋានៅថ្ងៃទី ៣១ ឧសភា ២០១៦បានលើកឡើងថាភាពជាអ្នកនយោបាយត្រូវប្រកួតគ្នាបង្ហាញភាពស្អាតស្អំ ប្រជែងសមត្ថភាពគ្នាបង្ហាញពីដំណោះស្រាយដែលខ្លួនមាន ដើម្បីស្រាយចំណងនយោបាយប្រទេសជាតិ ហើយហ៊ានឡើងវេទិកាសាធារណៈ ជាមួយបេក្ខជនបក្សនយោបាយផ្សេង ដើម្បីជជែកគ្នាឲ្យពលរដ្ឋសួរសំណួរ និងស្តាប់ចម្លើយ… ពោលគឺមិនមែនបញ្ឆេះកំហឹងអ្នកគាំទ្រ ហើយលាបធ្យូងមុខអ្នកគាំទ្រ ឲ្យចេញមកវាយតបគ្នាដើម្បីការពារបិទបាំងអំពើអាក្រក់ អំពើខូចខិលរបស់ខ្លួននោះទេ ។

ចំណែកពលរដ្ឋដែលចង់បានការផ្លាស់ប្តូរ ចង់បានអ្នកដឹកនាំល្អ ត្រូវចេះស្វែងយល់រក និងគាំទ្រ ហើយលើកអ្នកល្អទៅដាក់ជំនួសអ្នកល្អ មិនមែនគាំទ្រ លើកអាខូចទៅដាក់ជំនួសអាខូចដដែលៗនោះទេ ។ ខូចតិច ឬខូចច្រើន គឺខូចដូចតែគ្នា… បើមិនទាន់បានកាន់អំណាចផង ហ៊ានខូច ហ៊ានលួច ហ៊ានក្បត់អ្នកគាំទ្រទៅហើយ ពេលបានកាន់អំណាចនោះ វាមិនខ្លាចលក់ជាតិ និងក្បត់ជាតិទេ ។

ជាមួយគ្នានោះលោក​​ សួន សិរីរដ្ឋា​ បន្តថាបើពលរដ្ឋនៅតែបន្តគាំទ្រពួកអាខូច ដែលមិនទាន់បានកាន់អំណាច នោះពួកអាខូចដែលកំពុងតែកាន់អំណាច វារឹតតែបានចិត្តយកល្បិចខូចមកពង្រឹងអំណាច ហើយទីបំផុតពួកអាខូចទាំងពីក្រុមនេះ វានឹងសហការណ៍គ្នាលេងល្ខោនថ្ពឹនភ្នែក បោកប្រាស់ពលរដ្ឋរហូត  ៕

លោកសួន សិរីរដ្ឋា ៖ អ្នកនយោបាយត្រូវ ប្រកួតគ្នាបង្ហាញ ដោយភាពស្អាតស្អំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់