ប្រធានបក្សអំនាចខ្មែរលោកសួនសិរីរដ្ឋាបានលើកឡើងនៅលើហ្វេសប៊ុករបស់លោកដោយចោតជាសំនួរថាបើអ្នកច្បាប់ អ្នកសារព័ត៌មាននិងអ្នកវិភាគ កន្ទបរបស់កឹមសុខាទាំងអស់ខ្លាំងលើកយកមាត្រា ៣០១ មួយកំណាត់មកអះអាងម្តេចក៏ស្ងាត់មាត់ជ្រាបមិនហ៊ាននិយាយកាលពីពេលសម្ដេច ហ៊ុន សែន បង្ហាញសំឡេងថត ការសន្ទនាជាមួយសម រង្ស៊ីនោះ។

លោកសួនសិរីរដ្ឋាបានលើកឡើងលើហ្វេសប៊ុករបស់លោ​កថាមកដល់ថ្ងៃនេះ នៅតែមានសារព័ត៌មាននិងអ្នកច្បាប់ខ្លះ ខំបន្តធ្វើជា កន្ទបខ្ចប់លាមក៍ឲ្យ កឹម សុខា ដោយព្យាយាមលើកយកមាត្រា ៣០១ នៃច្បាប់ព្រហ្មទណ្ឌ និយាយពីបទស្តាប់ ឬថតពាក្យសំដីឯកជន នោះ មកធ្វើជាលេសបង្វែស្ថានការ រួចគេចវេស មិនព្រមធ្វើការសួរ ដេញដោល កឹម សុខា ថាសំឡេងដែលបើកធ្លាយនោះ ជាសំឡេង របស់ខ្លួនពិត ឬមិនពិតទេ។ ហើយបើ កឹម សុខា ហ៊ានប្រកែកថា វាមិនមែនជាសំឡេងរបស់ខ្លួន ម្តេចក៏មិនប្តឹងការពារខ្លួន និងរក យុត្តិធម៌ឲ្យខ្លួនឯង។

ជាមួយគ្នានោះលោក បញ្ជាក់ថាមាត្រា ៣០១ វាគខ័ណ្ឌទី ២ សរសេរថា ៖ ត្រូវបាន សន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលបានពាក់ព័ន្ធនេះបាន ទទួលដំណឹងពីការស្តាប់ ឬថតហើយ បុគ្គល់នោះមិនបានជំទាស់ទេនោះ ។មានន័យថា បើបុគ្គល កឹម សុខា និងបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធ មិនហ៊ានប្តឹងជំទាស់ទេ គឺពួកគេបានព្រមព្រៀងហើយ ។ ចុះម្តេច ក៏អ្នកច្បាប់ និងសារព័ត៌មាន កន្ទប ព្រមទាំងអ្នកវិភាគពពុះសាប៊ូ មួយចំនួននៅតែមិនព្រមទទួលការពិត ។

លោកសួនសិរីរដ្ឋាបន្តថា​ ជាអ្នកច្បាប់ ជា អ្នកសារព័ត៌មាន និងជាអ្នកវិភាគ ពួកទាំងអស់នោះមិនមែន មនុស្សរៀនមិនចប់បឋមសិក្សា ឬជាមនុស្សឆ្កួតវិកល់ចរឹតនោះទេ ។ តែគ្រាន់តែជាប្រភេទថ្នាំពុល ដែលបន្លំខ្លួនក្នុងដបថ្នាំប៉ូវ ដើម្បីបោក បញ្ឆោតសម្លាប់អ្នកប្រើប្រាស់ ។ ក្នុងករណីនេះ ដោយព្យាយាម ធ្វើជាកន្ទបខ្ចប់លាមក៍ឲ្យ កឹម សុខា ដើម្បីបិទបាំងការពិត មិនឲ្យ ពលរដ្ឋខ្មែរដឹងការពិតហើយ ឆ្លៀតយកច្បាប់មួយកំណាត់ មកគំរាមអ្នកហ៊ានបើកបង្ហាញការពិតថែមទៀត ។

លោកសួនសិរីរដ្ឋាក៏បានចោទជាសំនួរក្នុងនោះដែរថា បើអ្នកច្បាប់ អ្នកសារព័ត៌មាន និងអ្នកវិភាគ កន្ទបរបស់ កឹម សុខា ទាំងអស់នេះខ្លាំងលើកយកមាត្រា ៣០១ មួយកំណាត់មក អះអាងយ៉ាងនេះ ម្តេចក៏ស្ងាត់មាត់ជ្រាប មិនហ៊ាននិយាយ កាល ពីពេល ហ៊ុន សែន បង្ហាញសំឡេងថត ការសន្ទនាជាមួយ សម រង្ស៊ីនោះ។

 

លោកសួនសិរីរដ្ឋា៖ អ្នកសារព័ត៌មាននិងអ្នកវិភាគ លើកយកមាត្រា៣០១ មួយកំណាត់មកអះអាងជាកន្ទបរបស់លោកកឹមសុខា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់