លោកសួនសិរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានលើកឡើងថាតម្លៃគ្រួសារ ​របស់អ្នកនយោបាយ គឺសំខាន់ណាស់ ដោយលោកបញ្ជាក់ថាពីព្រោះអ្នកនយោបាយ គឺជាបុគ្គលសា​ធារណៈដែលពលរដ្ឋត្រូវរើសយកទៅធ្វើជាមេដឹកនាំប្រទេស និងដែលត្រូវទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិទាំងមូល រួមទាំងអាយុជីវិតជនរួមជាតិ និងទឹកដី ។ដែលការលើកឡើងរបស់លោក សួនសិរីរដ្ឋាដូចច្នេះ នៅលើហ្វេសប៊ុកកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៦។

បើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់ប្រធានគណបក្សអំណាចខ្មែរលោក សួនសិរីរដ្ឋា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៦ដោយសំណេរនោះបានលើកឡើងពីតំលៃគ្រួសាររបស់អ្នកនយោបាយ ដែលពលរដ្ឋខ្មែរ អ្នកគាំទ្រអ្នកនយោបាយគាគច្រើន កំពុងយល់ច្រឡំថា វាជារឿងមិនសំខាន់ ជារឿងបុគ្គល់ និងជាធម្មតារបស់ អ្នកនយោបាយជាបុរស ដែលមានប្រពន្ធច្រើន មានស្រីញីរាប់ភ្លេច និងល្មោភកាមតណ្ហាមិនរើសពេល មិនរើសមុខនោះ ។

ក្នុងនោះលោកបញ្ជាក់ថាតំលៃគ្រួសារ  របស់អ្នកនយោបាយ គឺសំខាន់ណាស់ ។ ពីព្រោះអ្នកនយោបាយ គឺជាបុគ្គលសាធារណៈដែលពលរដ្ឋត្រូវរើសយកទៅធ្វើជាមេដឹកនាំប្រទេស និងដែលត្រូវទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិទាំងមូល រួមទាំងអាយុជីវិតជនរួមជាតិ និងទឹកដី ។

លោក សួនសិរីរដ្ឋាបន្តថាបើអ្នកនយោបាយម្នាក់ គ្មានតំលៃគ្រួសារ គួរឲ្យគោរពផង តើទៅធ្វើជាអ្នកដឹកនាំគេ ផ្តល់គំរូឲ្យគេ និងអប់រំគេ យ៉ាងម៉េច ? តំលៃគ្រួសារនេះត្រូវរាប់តាំងពីថ្នាក់ ម្តាយឪពុករបស់អ្នកនយោបាយនោះ ខ្លួនរបស់អ្នកនយោបាយនោះផ្ទាល់ និងកូនៗរបស់អ្នកនយោបាយនោះទៀត ។

ជាមួយគ្នានោះលោកបានលើកជាឧទាហរណ៍ថាបើម្តាយនិងឪពុករបស់អ្នកនយោបាយនោះដឹងថាកូនរបស់ខ្លួនមានកូន មានប្រពន្ធហើយ នៅតែដឹកញីបន្ស៊ីឈ្មោល ឲ្យកូនទៅរកស្រីផ្សេងទៀតដើម្បីបង្កើតចៅឲ្យខ្លួន និងឬក៏បើកូនអ្នកនយោបាយនោះ ជាក្មេងល្មោភស្រី ល្មោភប្រុស មានប្រពន្ធ មានប្តីររាត់ររាយដែរនោះ ហើយខ្លួនឯងអ្ននយោបាយនោះល្មោភស្រីមិនរើសមុខ យកលុយអ្នកគាំទ្រ ទៅចាយណាត់ស្រីដើរលេ ទៅដេកសណ្ឋាគារ ទៅទិញផ្ទះ ទិញដី ទិញឡានឲ្យស្រី និងជា Playboys ក្នុងសង្គមនោះគេមិនរើសយកនិងមិនគាំទ្រជំពូកអ្នកនយោបាយធុននេះឲ្យធ្វើជាមេដឹកនាំទេ ។

លោកបន្ថែមថាអ្នកនយោបាយធុននេះត្រូវចេះខ្មាស់អៀនខ្លួនឯង លាលែងឈប់ធ្វើនយោបាយ បើបែករបើកធ្លាយ សាធារណៈដឹងឮអស់ហើយ ។ មិនមែនមុខក្រាស់ គេចវេសយកលេសថា មិនឆ្លើយ មិនឆ្លង មិនឈ្លោះ ព្រោះខ្លួនវាថោកនោះទេ ។

ទាក់ទិននិងការលើកឡើងរបស់ប្រធានគណបក្សអំណាចខ្មែរលោក សួនសិរីរដ្ឋាដូចច្នេះទោះជាមិនបញ្ចេញឈ្មោះទៅលើ អ្នកនយោបាយណាមួយតែទំនងជាសំដៅទៅលើលោកកឹមសុខាប្រធានស្ដីទីបក្សសង្រ្គោះជាតិដែលកន្លងមកដែលមានការបែកធ្លាយនូវខ្សែអាត់សម្លេងដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមថាលោកបានមានទំនាក់ទំនងជាមួយនារីវ័យក្មេងម្នាក់ដែលសម្លេងនេះស្ថិតក្នុងការមន្ទិលសង្ស័យនៅឡើយថាតើជាសម្លេងរបស់លោកកឹមសុខាឬក៏មិនមែននោះ។

Soun Serey Ratha01

Soun Serey Ratha02

លោកសួនសិរីរដ្ឋា៖ តម្លៃគ្រួសាររបស់អ្នកនយោបាយ សំខាន់ណាស់ព្រោះអ្នកនយោបាយជាបុគ្គលសាធារណៈ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់