លោកសួនសិរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានលើកឡើងថាកំហុសដ៏ធំបំផុតតាំងពីឆ្នាំ ១៩៩៣ មកគឺ ការបោះឆ្នោតរើសយកបេក្ខជនរបស់បក្ស​ទៅធ្វើជាសមាជិកតំណាងបក្សនៅក្នុងសភា ។ ដូច្នោះតាំងពីឆ្នាំ ១៩៩៣ មកគឺប្រទេសខ្មែរមិនមានសភាតំណាងរាស្ត្រទេ មានតែសភាតំណាងបក្ស ដែលធ្វើការបម្រើមេបក្ស តែមិនធ្វើការបម្រើពលរដ្ឋ​។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់លោកសួនសិរីរដ្ឋាកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៦។

បើយោងតាមសំណេរនៅលើហ្វេសប៊ុករបស់លោកសួនសិរីរដ្ឋាប្រធានគណបក្សអំនាចខ្មែរកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៦បានលើកឡើងថាកំហុសដ៏ធំបំផុតតាំងពីឆ្នាំ ១៩៩៣ មកគឺ ការបោះឆ្នោតរើសយកបេក្ខជនរបស់បក្សទៅធ្វើជាសមាជិកតំណាងបក្សនៅក្នុងសភា ។ ដូច្នោះតាំងពីឆ្នាំ ១៩៩៣ មកគឺប្រទេសខ្មែរមិនមានសភាតំណាងរាស្ត្រទេ មានតែសភាតំណាងបក្ស ដែលធ្វើការបម្រើមេបក្ស តែមិនធ្វើការបម្រើពលរដ្ឋ ។

លោកបន្តទៀតថាដូចនេះហើយបានជាពេលមេបក្សរបស់ពួកគេធ្វើខុស សមាជិកសភាតំណាងបក្សទាំងនោះ មិនហ៊ាននិយាយរិះគន់មេបក្សរបស់ខ្លួន តែបានព្យាយាមធ្វើជាកន្ទបជួយវេចខ្ចប់ បាំងបិទរឿងអាស្រូវ និងកំហុសនៃការដឹកនាំ របស់មេបក្សខ្លួនទៅវិញ ។

លោកសួនសិរីរដ្ឋាបានចោទជាសំនួរថាតើពលតដ្ឋខ្មែរ នៅចង់បានសមាជិកសភាកន្ទបរបស់បក្ស ឲ្យទៅអង្គុយក្នុងសភា ចាំតែធ្វើជាកន្ទបវេចខ្ចប់ការពារមេបក្ស ដែលក្បត់ឆន្ទៈពលរដ្ឋ និងក្បត់ជាតិ បន្តទៀតទេ ?

លោកក៏បានបញ្ជាកដែរថាគណបក្សអំណាចខ្មែរ ក្រៅពីទាមទារឲ្យបេក្ខជននាយករដ្ឋមន្ត្រី និងជាមេបក្សឡើងមកជជែកប្រជែងសមត្ថភាពគ្នា ក៏ទាមទារឈប់ឲ្យគណបក្សតែងតាំ បេក្ខជន សម្រាប់ឈរឈ្មោះជាសមាជិកសភាផងដែរ ។និងទាមទារឲ្យផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងមណ្ឌលជាអ្នករើសស្នើបេក្ខភាព អ្នកឈរឈ្មោះបោះឆ្នោតជាសមាជិកសភា ។

លោកប្រធានបក្សអំណាចខ្មែរសួនសិរីរដ្ឋាឪ្យដឹងថាលោកចង់ឲ្យពលរដ្ឋបោះឆ្នោតរើសបានសមាជិកតំណាងរាស្ត្រ ធ្វើការបម្រើពលរដ្ឋក្នុងសភា ហើយលោកចង់ឲ្យពលរដ្ឋខ្មែររួមគ្នាឲ្យបានច្រើនបំផុតជាមួយនឹង គណបក្សអំណាចខ្មែរ ដើម្បីដេញពួកសភាតំណាងគណបក្ស ចេញពីសភាឲ្យអស់ ! ។

 

លោកសួនសិរីរដ្ឋា៖កំហុសធំបំផុតតាំងពីឆ្នាំ១៩៩៣ មកគឺការបោះឆ្នោតរើស បេក្ខជនរបស់បក្សទៅធ្វើជាសមាជិកតំណាងបក្សនៅក្នុងសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់