លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិដែលកំពុងនៅក្រៅប្រទេសបានលើកឡើងថា​លោក​ត្រូវបានគេ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​បន្តបន្ទាប់​កាលពីមុន តែ​​លោកថាការព្យាយាម​ដាក់សម្ពាធលើ​រូបលោក​​មិន​បាន​សម្រេច​។ដែលការលើកឡើងរបស់លោកសមរង្ស៊ីបែបនេះបានធ្វើឡើងក្នុងពេលជួប​ជាមួយ​ប្រជា​ពលរដ្ឋខ្មែររស់នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់ ប្រទេស​កាណា​ដា កាលពី​ថ្ងៃ​ទី៣១ ​ខែ​មករា​។

កាលពី​ថ្ងៃ​ទី៣១ ​ខែ​មករាឆ្នាំ២០១៦លោក​ សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបានតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ២ឆ្នាំ​បានលើកឡើង ថា​ថ្នាក់ដឹកនាំ​គណ​ប​ក្ស​សង្រ្គោះជាតិ​មិនខ្លាច​នឹង​ការ​សម្លុត ការទិញនិង​ការ​​ព្យាយាម​បំបែក​។ លោក​បន្តថា​លោក​ត្រូវ​គេ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​បន្តបន្ទាប់​កាលពីមុន តែ​​លោកថាការព្យាយាម​ដាក់សម្ពាធលើ​រូបលោក​​មិន​បាន​សម្រេច​។ លោក​ សម រង្ស៊ីក៏បាន ​​បញ្ជាក់ដែរ​ថាការបោះ​ឆ្នោត​នៅកម្ពុជា​អាច​​ទទួលយកបាន ទាល់​តែមា​ន​​វ​ត្តមា​នរបស់​ប្រធានគណបក្ស​ប្រឆាំង។

ជាមួយគ្នានោះលោកក៏បានថ្លែង​​​ថា​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​បាបរូប​លោក​គឺជា​”ជន​កំសាក”​ ។

ដោយ លោក​សម រង្ស៊ី បានថ្លែង​ថា៖ “គេ​យល់ឃើញថា​អ្នក​ដែលមិនឲ្យ​សម រង្ស៊ី​ ចូលនោះគឺខ្លាចសម រង្ស៊ី គឺមនុស្សនោះកំសាក បើខ្លួន​គ្រាន់បើ មានរឿងអីដែលត្រូវខ្លាចសម រង្ស៊ី​ តទល់គ្នាមួយទល់នឹង​មួយ។ គួររំឭកថាកាលពីថ្ងៃទី​២៨ខែធ្នូ ឆ្នាំ​២០១៥ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាសម្ដេច នឹង​កាត់ដៃស្តាំរបស់លោកចោល ប្រសិនបើជាលោកចុះហត្ថលេខាលើកលែងទោសឲ្យលោក សម រង្ស៊ីនោះ។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចំនួ​ន​ពីរ។

ដោយតុលាការ​រាជធានីភ្នំពេញ ​ចេញ​ដីកា​បង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទ ប្រកាន់ សមគំនិតក្លែងបន្លំឯកសារ ក្នុង​សំណុំ​រឿង​របស់​អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ។ លោក សម រង្ស៊ី ក៏កំពុងជាប់ពាក់ព័ន្ធនឹងរឿងបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីសម្ដេច ហេង សំរិន ករណីបង្ហោះឯកសារតាមហ្វេសប៊ុក។ ប៉ុន្តែគណបក្ស​សង្រ្គោះ​ជាតិ​ចាត់​ទុក​ករណី​ទាំងអស់​នេះ​ជា​រឿង​នយោបាយ។ជាមួយគ្នានេះ លោកក៏ត្រូវបានជាប់ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង បន្ទាប់ពីលោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើង​ឯក​កាល​ពីឆ្នាំ២០០៨​ថា​លោកហោ ណាំហុងជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

ទន្ទឹមនិងការលើកឡើងរបស់លោកសមរង្ស៊ីអ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថាការថ្លែង​របស់​​លោក សម រង្ស៊ី ជាការបញ្ចេញមតិរបស់​លោក ប៉ុន្តែ​លោក​ថា​លោក​ សម រង្ស៊ី ជា​មនុស្ស​កំសាក​ដែល​មិន​ហ៊ានចូ​ល​ស្រុក​​ប្រឈមនឹង​ផ្លូវច្បាប់។​ ដោយលោក​ចាត់ទុក​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​។

លោកសមរង្ស៊ី៖ទោះជាប្រើ ប្រព័ន្ធតុលាការដាក់សម្ពាធលើរូប លោកជាបន្តបន្ទាប់ក៏មិនបានសម្រេច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់