លោកសមរង្ស៊ីប្រធានគណបក្សសង្រោះជាតិបានលើកឡើងថាថ្ងៃ១៥ មិនាខាងមុខនេះ ជាខួបទី១៥នៃថ្ងៃដែលតំណាងរាស្ត្របក្សកាន់អំណាចបានបណ្តេញលោកពីរដ្ឋសភាបន្ទាប់ពីលោកបានត្រូវតុលាការកាត់ទោសឪ្យលោកជាប់ពន្ធនាគារ១២ឆ្នាំដោយសារបានដកបង្គោលដែលបរទេសឈ្លានពានបោះក្នុងទឹកដីប្រទេសកម្ពុជា ។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកសមរង្ស៊ីកាលពីថ្ងែទី១២មិនា២០១៦។

ប្រធានគណបក្សសង្រោះជាតិលោកសមរង្ស៊ីបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថានៅថ្ងៃ១៥ មិនា ២០១៦ ខាងមុខនេះ ជាខួបទី៥ នៃថ្ងៃដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបណ្តេញលោកពីរដ្ឋសភា បន្ទាប់ពីលោកបានត្រូវតុលាការអាយ៉ង កាត់ទោសឪ្យលោកជាប់ពន្ធនាគារ១២ឆ្នាំ ដោយសារលោកបានដកបង្គោល ដែលបរទេសឈ្លានពាន បានចូលមកបោះក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីចុងឆ្នាំ២០០៨។

ក្នុងសំណេរនៅលើហ្វេសប៊ុករបស់លោកសមរង្ស៊ីបានឪ្យដឹងបន្តថាបង្គោលដែលបោះនោះ គ្រាន់តែជាបង្គោលតម្រុយប៉ុណ្ណោះ ដែលបរទេសយកមកជន្លយើង ដើម្បីបំភ័យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមដងព្រំប្រទល់ដែន។ លោកសមរង្ស៊ីបញ្ជាក់ថាបើយើងមិនប្រតិកម្ម បង្គោលតម្រុយនោះ នឹងក្លាយទៅជាបង្គោលស្ថាពរ ដូចនៅតំបន់ជាច្រើន តាមដងព្រំប្រទល់ដែនជាមួយប្រទេសវៀតណាម ប្រវែងជាង ១២០០ គីឡូម៉ែត្រ។

ប្រធានគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីបន្ថែមថាតែដោយសារលោកបានធ្វើឪ្យមតិជាតិ និងអន្តរជាតិ ផ្អើលនៅកន្លែងដែលលោកបានដកបង្គោលនោះ ទឹកដីខ្មែរនៅតំបន់នោះ នៅតែគ្រប់គ្រងដោយជនជាតិខ្មែរដដែល ហើយដីស្រែកសិករខ្មែរនៅទីនោះ នៅតែជាទឹកដីប្រទេសកម្ពុជាដដែល។

លោកសមរង្ស៊ីក៏បញ្ជាក់បន្ថែមថាចម្លែកណាស់នៅប្រទេសកម្ពុជាសព្វថ្ងៃ ៖ អ្នកការពារទឹកដី ត្រូវគេតាមចាប់ដាក់គុក តែអ្នកធ្វើឲ្យបាត់បង់ទឹកដី ធ្វើព្រងើយទៅវិញ។

 

លោកសមរង្ស៊ី៖ថ្ងៃ១៥ មិនាជាខួបទី១៥ ដែលតំណាងរាស្ត្របក្សកាន់អំណាច បណ្តេញលោកពីសភា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់