ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ លើកឡើងថាបើទោះបីជាមានការបដិសេធ របស់សកម្មជន គណបក្សសង្រ្គោះជាតិ ១៥នាក់ដែលកំពុងជាប់នៅពន្ធនាគារព្រៃស មិនឪ្យចូល ជួបយ៉ាងណាក៏ដោយតែបើ ក្រសួងមហាផ្ទៃអនុញាតអោយចូលជួប លោកនឹងបន្តឆន្ទៈចូលជួប ដដែល ដោយក្រុមការងារគណបក្សយុវជនកម្ពុជាគ្មានបំណង កេងចំណេញអ្វីទាំងអស់។នេះបើយោងតាមការលើកឡើងរបស់លោកពេជ្រ ស្រស់នៅលើបណ្តាញសង្គម Facebook។​

លោក ពេជ្រ ស្រស់លើកឡើងនៅលើបណ្តាញសង្គម Facebookថាលោកនឹងបន្តឆន្ទៈ ក្នុងការចូលជួបសកម្មជនរបស់ គណបក្សសង្រ្គោះជាតិ ១៥នាក់ដែលកំពុងជាប់នៅ ពន្ធនាគារព្រៃស ទោះបីជាពួកគេបដិសេធមិនចេញមកជួបលោកក៏ដោយ ។

ដោយលោកបញ្ជាក់ថាទោះបីជាបដិសេធយ៉ាងណាក៏ដោយបើសិនជា ក្រសួងមហាផ្ទៃអនុញាតអោយចូលជួប យើងនឹងបន្តឆន្ទៈចូលជួបអស់លោកដ៍ដែល អារឿងទៅដល់កន្លែងគុកព្រៃស ហើយអស់លោកមិនមកជួបវាជាសិទ្ឋិរបស់អស់លោក ប៉ុន្តែក្រុមការងារគណបក្សយុវជនកម្ពុជាគ្មានបំណង កេងចំណេញអ្វីទាំងអស់ ពីអស់លោក ទេ ព្រោះថាអស់លោកជាទណ្ឌិតហើយ ហើយក្រុម យើងមិនធ្វើនយោបាយទាមទាប្រជាប្រិយភាពពីក្រុម ទណ្ឌិតទេ ប៉ុន្តែយើងធ្វើនយោបាយដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ។

ជាមួយនិងការលើកឡើងរបស់លោកពេជ្យស្រស់ដូច នេះកាលពីថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៦នៅលើទំព័រ Facebook លោក មាជ សុវណ្ណារ៉ា បានផ្សព្វផ្សាយថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស បានបដិសេធ មិនទទួលយកការចុះសួរសុខទុក្ខពី មេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នោះទេ។

មូលហេតុដែលពួកគេបដិសេធមិនជួប លោក ពេជ្រ ស្រស់ ដោយសារតែការបារម្ភពីមេបក្សថ្មី ដែលធ្លាប់តែរិះគន់បក្សសង្គ្រោះជាតិនោះ យកទៅពន្យល់និងបកស្រាយខុសពីគំនិត និងទស្សនៈនយោបាយរបស់ពួកគាត់ នៅមជ្ឈដ្ឋានសាធារណៈខាងក្រៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែកម្ភះឆ្នាំ២០១៦ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំចូលជួបទណ្ឌិត១៥នាក់ ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារព្រៃស។

តែទោះជាយ៉ាងណាជុំវិញការបដិសេធមិនជួប លោក ពេជ្រ ស្រស់ របស់សកម្មជនរបស់ គណបក្សសង្រ្គោះជាតិ ១៥នាក់នោះត្រូវ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ និងមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនបានអះអាងថា ពួកគេពុំដឹងអំពីរឿងនេះនោះទេ។

 

លោកពេជ្រស្រស់៖ ទោះបីជាសកម្មជនបក្សសង្រ្គោះជាតិ បដិសេធមិនឪ្យចូលជួបតែលោក បន្តឆន្ទៈ ដដែលបើក្រសួងមហាផ្ទៃអនុញាត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់