កម្ពុជាជា​ប្រទេស​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ខណៈដែល​វិស័យ​ទេសចរណ៍​កំពុង​មានកា​រ​រីកចម្រើន​យ៉ាងខ្លាំង​នោះ ការផ្សាភ្ជាប់​គ្នា​រវាង​វិស័យ​ទាំងពីរ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ផ្តល់នូវ​សារៈប្រយោជន៍​ច្រើន ចូលរួម​គាំទ្រ​ដល់​គោលនយោបាយ​ពិពិធ​កម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ សំដៅ​ទាញយក​ផលប្រយោជន៍​ថែមទៀត​ពី​វិស័យ​ទេសចរណ៍​ឲ្យ​បានជា​អតិបរមា និង​បង្កើន​ប្រាក់ចំណូល​ដោយផ្ទាល់​ដល់ដៃ​ប្រជាកសិករ​។នេះជាការលើកឡើងរបស់រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍លោក ទិ​ត ចន្ថា ។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បានលើកឡើងកាលពីព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការអភិវឌ្ឍ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា​  ថា​ កម្ពុជា​ ជា​ប្រទេស​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ខណៈដែល​វិស័យ​ទេសចរណ៍​កំពុង​មានកា​រ​រីកចម្រើន​យ៉ាងខ្លាំង​នោះ ការផ្សាភ្ជាប់​គ្នា​រវាង​វិស័យ​ទាំងពីរ គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ផ្តល់នូវ​សារៈប្រយោជន៍​ច្រើន ចូលរួម​គាំទ្រ​ដល់​គោលនយោបាយ​ពិពិធ​កម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ សំដៅ​ទាញយក​ផលប្រយោជន៍​ថែមទៀត​ពី​វិស័យ​ទេសចរណ៍​ឲ្យ​បានជា​អតិបរមា និង​បង្កើន​ប្រាក់ចំណូល​ដោយផ្ទាល់​ដល់ដៃ​ប្រជាកសិករ​។

ដែលនេះស្របពេល​កម្ពុជា​កំពុងមាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម ខណៈដែល​វិស័យ​ទេសចរណ៍ កំពុងមាន​ការរីកចម្រើន​យ៉ាងខ្លាំង​នោះ សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការអភិវឌ្ឍ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជានេះ ត្រូវបាន​ធ្វើឡើង ក្នុង​បំណង​ផ្តោតទៅលើ​ទស្សនទាន និន្នាការ និង​ឱកាស ក្នុង​ការជំរុញ​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល នៃ​វិស័យ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា នៅតាម​បណ្តា​ខេត្ត ដែលមាន​សក្តានុពល ផ្នែក​កសិកម្ម និង​ធម្មជាតិ ភ្ជាប់​ជាមួយនឹង​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​។
​សូមបញ្ជាក់ថា ​សិក្ខាសាលា​ថ្នាក់ជាតិ ​ នេះ​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ រួមសហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) និង​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (NPCC) ដោយ​ធ្វើការ​ផ្តោតទៅលើ​ទស្សនទាន និន្នាការ​និង​ឱកាស​នៃ​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា និង​ការពិភាក្សា​អំពី​តួនាទី​របស់​ផ្នែក​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​នៃ​វិស័យ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា សំដៅ​ជំរុញ​សកម្មភាព​ក​សិ​-​ទេសចរណ៍ នៅតាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​កសិកម្ម និង​ធម្មជាតិ ភ្ជាប់​ជាមួយនឹង​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​។
qwq

 

 

លោកទិតចន្ថា៖ទាញយកផលប្រយោជន៍ ពីវិស័យទេសចរណ៍ក្នុងវិស័យកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល ដល់  កសិករ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់