អាជ្ញាធរ​កម្ពុជានិង​អគ្គ​កុងស៊ុល​កម្ពុជានឹង​ជួប​ណែនាំ​ឲ្យ​អាជីវករ​ខ្មែរបញ្ឈប់​ការលក់ដូរ​ទំនិញ​កម្មសិទ្ធិបញ្ញា ដែលជា​ការកំណត់​មិនមែន​តែ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ តែ​នៅ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​ដែល​ប្រជាជន​គ្រប់រូប មាន​កាតព្វកិច្ច​ត្រូវតែ​គោរព​តាម។​ទន្ទឹមនឹងនេះ ​ ​មាន​ពេល​ដល់​ចុងខែ​មេសា និង​ដើម្បី​ជៀសវាង​ការកើតមាន​បញ្ហា សូម​អំពាវនាវ​ឲ្យ​អាជីវករ​ខ្មែរ​យក​ទំនិញ​ទាំងអស់ នោះមក​ទុក​នៅក្នុង​ទឹកដី​កម្ពុជា​វិញ ដើម្បី​ឲ្យ​បាន​សម​ស្របតាម​ការកំណត់​របស់​អាជ្ញាធរ​ថៃ​។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិលោក​ជុំ សុន្ទរី ។
លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា អនុវត្តតាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកអគ្គ​រា​ទូត​កម្ពុជា​នៅ​បាងកក និង​អគ្គ​កុងស៊ុល កម្ពុជា​ប្រចាំ​នៅ​ខេត្ត​សា​កែវ ទន្ទឹមនឹង​ការខិតខំ​របស់​អាជ្ញាធ​រពាក់​ព័ន្ធ​របស់​កម្ពុ​ជា បាន​ឈ្មុះ ឈ្មុល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់​របស់​ថៃ ក្នុងការ​ស្វែងរក​ដំណោះស្រាយ ជួយ​ដល់​អាជីវករ​ខ្មែរ​នៅ​ផ្សា​រ៉ុង​ក្លឿ​។
​លោក​បាន​បន្តថា ជា​លទ្ធផល​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ថៃ​បាន​ជូន​ព័ត៌មាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ នៅ​ខេត្ត​សា​កែវ ពី​ដំណោះស្រាយ​របស់​ភាគី​ថៃ​ថា ១.​ចំពោះមុខ​អាជ្ញាធរ​ថៃ​នឹង​អនុវត្ត​ការបោះសំអាត​ទំនិញ​កម្មសិទ្ធិបញ្ញា​នៅក្នុង ខេត្ត​សា​កែវ​រហូតដល់​ចុងខែ​មេសា ឆ្នាំ​២០១៦ ដោយមានន័យថា​អាជីវករ​ខ្មែរ​យើង​មាន​ពេល​ដល់​ចុងខែ​មេសា​។

២.​ក្នុង​រយះពេល​វែង អភិបាលខេត្ត​បន្ទាយមានជ័យ និង​អភិបាលខេត្ត​សា​កែវ នឹង​បន្តធ្វើ​ការអប់រំ​ដល់​អាជីវករ​ឲ្យ​បញ្ឈប់​ការលក់ដូរ​ទំនិញ​កម្មសិទ្ធិបញ្ញា​នៅលើ​ទឹកដី​ថៃ​។ ដើម្បី​សំរួល​ដល់​ការអនុវត្ត​ដំណោះស្រាយ​ខាងលើនេះ អាជ្ញាធរ​កម្ពុជា និង​អគ្គ​កុងស៊ុល​កម្ពុជា នឹង​ជួប​ណែនាំ​ឲ្យ​អាជីវករ​ខ្មែរ បញ្ឈប់​ការលក់ដូរ​ទំនិញ​កម្មសិទ្ធិបញ្ញា ដែលជា​ការកំណត់​មិនមែន​តែ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ តែ​នៅ​គ្រប់​ប្រទេស​ទាំងអស់ ហើយ​ដែល​ប្រជាជន​គ្រប់រូប មាន​កាតព្វកិច្ច​ត្រូវតែ​គោរព​តាម ។
​ទន្ទឹមនឹងនេះ ដោយ​យើង​មាន​ពេល​ដល់​ចុងខែ​មេសា និង​ដើម្បី​ជៀសវាង​ការកើតមាន​បញ្ហា សូម​អំពាវនាវ​ឲ្យ​អាជីវករ​ខ្មែរ​យើង យក​ទំនិញ​ទាំងអស់ នោះមក​ទុក​នៅក្នុង​ទឹកដី​កម្ពុជា​វិញ ដើម្បី​ឲ្យ​បាន​សម​ស្របតាម​ការកំណត់​របស់​អាជ្ញាធរ​ថៃ​។
​សូមជម្រាបថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ នឹង​អនុវត្ត​ការបោះសំអាត​ទំនិញ​កម្មសិទ្ធិបញ្ញា​នៅក្នុង​ផ្សារ​រ៉ុង​ក្លឿ​ង ខេត្ត​សា​កែវ រហូតដល់​ចុងខែ​មេសា ឆ្នាំ​២០១​៦។ ក្រុមអាជីវករ​ខ្មែរ​ជា​ច្រើន​នាក់​ក្នុង​ផ្សារ​រ៉ុង​ក្លឿ ស្ថិតក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ បាន​ផ្ទុះ​កំហឹង​ប្រឆាំងនឹង​ក្រុម​សមត្ថកិច្ច​ថៃ ដែល​ចុះ​ចាប់​ទំនិញ​ខុសច្បាប់ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងពេលដែល​ទំនិញ​អាជីវករ​ខ្មែរ​ដាក់លក់​ក្នុង​ផ្សារ​រុ​ក្លឿ ត្រូវ​សមត្ថកិច្ច​ថៃ បាន​ចាប់​ប្រមូល​ដាក់​លើ​ឡាន​ដោយ​ចោទថា ជា​ទំនិញ​រំលោភ​លើ​កម្មសិទ្ធិបញ្ញា និង​បាន​កែច្នៃ​ស្លាក​សញ្ញា​របស់​សាមី​ក្រុមហ៊ុន​ដើម​។ ហើយ ស្ថានការណ៍​បាន​ឈានទៅរក​ភាព​ស្ងៀមស្ងាត់​វិញ ក្រោយ​មាន​ការជួយ​សម្រួល​ពី​មន្ត្រី​កុងស៊ុល​ខ្មែរ​និង​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជ​ដែល​ស្ថិត​នៅក្បែរ​ច្រកព្រំដែន​នោះ​ផងដែរ។
ទាក់ទិននិងបញ្ហាទាំងនេះភាគី​កម្ពុជា ក៏បាន​មាន​គំរោង​ត្រៀម​សាងសង់​ផ្សារ​ថ្មី​មួយ ដើម្បី​ទុក​ឲ្យ​ក្រុមអាជីវករ​ខ្មែរ​លក់ដូរ ជៀសវាង​ការប្រឈមមុខ​នឹង​ហានិភ័យ​ ​ផ្សេងៗ កើតមានឡើង​។​
​បើតាម​របាយការណ៍​បាន​បង្ហាញថា នៅក្នុង​ផ្សារ​រ៉ុង​ក្លឿ​មាន​តូប​ចំនួន​ជាង​៣.០០០​តូប ក្នុងនោះ​ប្រមាណ​១​ភាគ​៣ ជា​តូប​លក់ទំនិញ​កម្មសិទ្ធិ​បញ្ញា ដែលមាន​ប្រមាណ​៣០% បាន​បើក​លក់​ឡើងវិញហើយ​២​ភាគ​៣​ទៀត​លក់ទំនិញ​ជជុះ និង​ទំនិញ​អត់​ស្លាក​យីហោ ប្រមាណជាង​៩០% បាន​បើក​លក់​ឡើងវិញ​។​

 

 

លោកជុំសុន្ទរី៖ ដើម្បីជៀសវាងកើតមានបញ្ហា អាជីវករខ្មែរទាំងអស់ យកទំនិញមកទុកនៅក្នុងទឹកដីកម្ពុជាវិញ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់