បើទោះបីជាកម្ពុជា​ពុំទាន់​ជួបប្រទះ​នូវ​ផលប៉ះពាល់​ដែល​កើតឡើង​ពី​ការប្រើប្រាស់​សារធាតុ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី​ក្តី ប៉ុន្តែ​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការផលិត​និង​ការ​ចរាចរណ៍​គ្រឿងញៀន​ទាំងពី​ក្នុង​និង​ក្រៅ​តំបន់ ដោយបាន​បង្ក​ឲ្យ​មាន​ការរីក​រាលដាល នៃ​ការប្រើប្រាស់​ដល់ទី​ជនបទ​មួយចំនួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព និង​ជីវភាព​របស់​បុគ្គល និង​គ្រួសារ សណ្តាប់ធ្នាប់សន្តិសុខ និង​ការអភិវឌ្ឍ​សង្គម​។​នេះជាលើកឡើងរបស់ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លោក​កែគឹមយ៉ានកាលពី ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភះ។

ក្នុងពិធីបើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានលើកឡើងថា កម្ពុជា បើទោះបីជា​ពុំទាន់​ជួបប្រទះ​នូវ​ផលប៉ះពាល់​ដែល​កើតឡើង​ពី​ការប្រើប្រាស់​សារធាតុ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី​ក្តី ប៉ុន្តែ​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ការផលិត​និង​ការ​ចរាចរណ៍​គ្រឿងញៀន​ទាំងពី​ក្នុង​និង​ក្រៅ​តំបន់ ដោយបាន​បង្ក​ឲ្យ​មាន​ការរីក​រាលដាល នៃ​ការប្រើប្រាស់​ដល់ទី​ជនបទ​មួយចំនួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព និង​ជីវភាព​របស់​បុគ្គល និង​គ្រួសារ សណ្តាប់ធ្នាប់ សន្តិសុខ និង​ការអភិវឌ្ឍ​សង្គម​។​
​ក្នុងនោះលោក បានឲ្យដឹង​ ថា ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាក់ស្តែង គឺ​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ​គ្រប់​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ១១ ១៥៦ ៥៦៩ (​ដប់​មួយ​លាន​មួយ​សែន​ប្រាំ​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​ហុកសិប​ប្រាំបួន​) ព្យាបាល​អ្នកញៀន​គ្រឿងញៀន​បាន​ចំនួន ៧៧៥៣​នាក់ បំពាក់​សេវា​ព្យាបាល​អ្នក​គ្រឿងញៀន​នៅតាម​មណ្ឌល​សុខភាព​ចំនួន ៣៦​កន្លែង និង​មន្ទីរពេទ្យបង្អែក​ចំនួន ១១​កន្លែង បង្ក្រាប​បទល្មើស​សរុប​ចំនួន ៣០៦១​ករណី កើន​១២៨,៩៤% ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ៧០០៨​នាក់ (​ស្រី​៨៥៣​នាក់​) រួម​ជាមួយនឹង​ការចាប់យក​វត្ថុតាង​ជា​គ្រឿងញៀន​ច្រើន​ប្រភេទ និង​សម្ភារៈ​មួយចំនួនទៀត​។​
​ជាមួយគ្នានេះ លោកបានកោតសរសើរ​ចំពោះ​ក្រសួង​ស្ថាប័ន​ជា​សមាជិក​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី ខេត្ត ពិសេស​អគ្គស្នងការ​ន​គ​របាល​ជាតិ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ផ្សេងៗ​ទៀត ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ដែល​ខ្ពស់​ទៅតាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ដែលមាន​ការពាក់ព័ន្ធ​គ្រឿងញៀន​។​

ជាមួយគ្នានោះ​ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានបញ្ជាក់ថាកម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន ប៉ុន្តែ​កម្ពុជា​បាន​នឹង​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ការ​ចរាចរណ៍​គ្រឿងញៀន​ពី​តំបន់​នានា​ក្នុង​ពិភពលោក ពិសេស​តំបន់ត្រីកោណមាស តាម​ច្រក​ភាគ​ខាងជើង និង​ឥសាន នៃ​ប្រទេស​។ ដោយសារ​ឥទ្ធិពល​នេះ ធ្វើ​ឲ្យ​ការ​ចរាចរណ៍​ឆ្លងកាត់ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា បាន​រីក​រាលដាល​ដល់​ជនបទ​មួយចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ​។
 

លោកកែគឹមយ៉ាន៖កម្ពុជានៅតែបន្ត រងឥទ្ធិពលពីការផលិតនិងការចរាចរណ៍គ្រឿងញៀនទាំងពីក្នុងនិងក្រៅតំបន់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់