ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែង ថា គណបក្សសង្រ្គោះជាតិមានគុណតម្លៃមួយដែលគណបក្សនយោបាយផ្សេងទៀតគ្មាន។គុណតម្លៃនោះត្រង់ថា គណបក្សប្រឆាំងមួយនេះ គោរពនិងស្រឡាញ់សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ។
ការថ្លែងរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បែបនេះ គឺនៅក្នុង វេទិកាសាធារណៈ ជួបជាមួយសកម្មជនរបស់លោកនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកកឹម សុខា បានថ្លែងបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ មានគុណតម្លៃមួយ ដ៏ថ្លៃថ្លាដែលមិនអាចគណបក្ស ណាធ្វើដូចគឺគុណតម្លៃគណបក្សសង្រ្គោះជាតិ គោរព និងស្រឡាញ់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបទាំងអស់ សេចក្តីថ្លៃថ្នូរនិងសេចក្តីសុខរបស់ មនុស្សគឺគណបក្សសង្រ្គោះជាតិ បំពេញឲ្យបាននៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ។

ក្រៅពីការថ្លែងបែបនេះលោកកឹម សុខា បានថ្លែងបញ្ជាក់ទៀតថា បើសិនជាគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតបានដឹកនាំប្រទេស គណបក្សសង្គ្រោះជាតិ នឹងបញ្ចុះតម្លៃការធ្វើលិខិតឆ្លងដែន នៅក្រោម ៥០ដុល្លារ និងកំណត់ឱ្យធ្វើអត្តសញ្ញាណប័ណ្ណ យ៉ាងយូរត្រឹម១សប្តាហ៍ប៉ុណ្ណោះ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៤ បានចេញនូវសេចក្តីជូនដំណឹងមួយដោយបានកំណតថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវយកតម្លៃ១ម៉ឺនរៀល ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៤ ដើម្បីជួសម្រាលការចំណាយដែលជាបន្ទុករបស់រដ្ឋាភិបាល។ ការយកតម្លៃ១ម៉ឺនរៀលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋក្នុងការចំណាយថវិកាជាតិសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកន្លងមករាល់ការចំណាយទាំងអស់ ជាបន្ទុករបស់រដ្ឋជួយគាំទ្រ។ សេចក្តីជូនដំណឹងបន្តថា ការយកតម្លៃ១ម៉ឺនរៀលនេះ គឺដើម្បីធានានិរន្តរភាពដល់ដំណើរការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដែលជាគុណប្រយោជន៍ដល់ថវិកាជាតិ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះខែកក្កដា២០០៧ ប្រជាពលរដ្ឋដែលអាចធ្វើអត្តសញ្ញាណប័ណ្ណបាន ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ហើយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពរយៈពេល១០ឆ្នាំ។ នៅពេលផុតសុពលភាព សាម៉ីខ្លួនត្រូវស្នើសុំធ្វើសាជាថ្មីឡើងវិញ៕

លោកកឹម សុខា ថា គណបក្សសង្គ្រោះជាតិមានគុណតម្លៃមួយដែលគណបក្សនយោបាយផ្សេងទៀតគ្មាន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់