ប្រធានស្តីទីគណបក្សសង្គ្រោះជាតិកឹម សុខា បានថ្លែងថា បើទោះបីជាពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់ទទួលបានឪកាសសម្រាប់ដឹកនាំប្រទេសជាតិក៏ដោយ តែសព្វថ្ងៃនេះ គណបក្សសង្គ្រោះជាតិមានឥទ្ធិពលខ្លាំង។ព្រោះថា ប្រតិភូអន្តរជាតិដែលមកបំពេញទស្សនកិច្ច តែងតែពិភាក្សាពីកិច្ចការអភវឌ្ឍន៍ប្រទេសជាមួយសង្គ្រោះជាតិជានិច្ច។

ការថ្លែងរបស់លោកកឹម សុខា ប្រធានស្តីពីគណបកសង្គ្រោះជាតិបែបនេះ គឺធ្វើឡើងនៅ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ក្នុងពិធី ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងវេទិកាសកម្មជនមូលដ្ឋាន ស្ថិតក្នុងវត្តចំបក់ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកកឹម សុខា បានថ្លែងបញ្ជាក់ថា កម្លាំងសាមគ្គីរឹងមាំ របស់សង្គ្រោះជាតិ ចេញពីបេះដូងពិត ទើបមានការវិវត្តន៍ជាវិជ្ជមាន។ ម្យ៉ាងទៀត ដោយសារខ្មែរទាំងអស់គ្នា ទើបមានការផ្លាស់ប្តូរខ្លះ តែរដ្ឋាភិបាលសង្គ្រោះជាតិ នឹងធ្វើការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីឲ្យការដឹកនាំប្រកបដោយស្ថិរភាពយូរអង្វែង និងប្រជាធិបតេយ្យ។លោក កឹម សុខា បន្ថែមថា “ ប្រតិភូអន្តរជាតិ មិនដែលរំលងជាមួយបក្សប្រឆាំងឡើយ ដោយសារឥទ្ធិពលរបស់គណបក្សនេះ អាចឈានទៅរកការដឹកនាំប្រទេស ទៅពេលអនាគត ។

ក្នុងឱកាសនោះ លោ កឹម សុខា បដិសេដចំពោះការចោទថា បក្សប្រឆាំងទន់ជ្រាយ។ លោកកឹម សខា បានបញ្ជាក់ទៀតថា ដោយសារកម្លាំងសង្គ្រោះជាតិរឹងមាំ ទើបគណបក្សសង្គ្រោះជាតិ មានថ្ងៃនេះ ហើយថា ប្រាក់ខែមន្រ្តីរាជការ កម្មករ និងបញ្ហាមួយចំនួន គេកំពុងដោះស្រាយបណ្តើរៗនេះ ក៏ដោយសារតែឥទ្ធិពល របស់គណបក្សសង្គ្រោះជាតិ។

លោកកឹម សុខា ចំអក់ទៅកាន់គណបក្សដែលទើបបង្កើតថ្មីថា គ្នានប្រតិភូអន្តរជាតិទៅសុំមតិយោបល់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់