ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាបានលើកឡើងទៅកាន់សកម្មជនអ្នកគាំទ្ររបស់ខ្លួនថា ការងារសំខាន់ដែលចាំបាច់បំផុតនៅពេលនេះ គឺត្រូវជួយជម្រុញ និងរិះរកវិធីដើម្បីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ អាចធ្វើអត្ដសញ្ញាណប័ណ្ណបានទាំងអស់គ្នាដើម្បីអាចមានសិទ្ធក្នុងការបោះឆ្នោតនាពេលខាងមុខ។នេះបើយោងតាមការសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៨កុម្ភះ២០១៦។

បើតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកឹមសុខាដែលភ្ជាប់ជាមួយនឹងវីឌីអូប្រមាណជិតប្រាំនាទីកាលពីថ្ងៃទី២៨កុម្ភះ២០១៦មានខ្លឹមសារទាំងស្រុងថាគោលដៅ គណបក្សសង្គ្រោះជាតិគឺ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។

ជាមួយគ្នានោះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​លើកឡើងថាចំពោះមុខនេះយើងមានការបោះឆ្នោតធំៗ២គឺ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។

ក្នុងនោះដែរលោកបញ្ជាក់ថាដើម្បីសម្រេចកិច្ចការនេះ ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ត្រូវអនុវត្តផែនការជាយុទ្ធសាស្រ្ដទាំង៤ គឺ៖ ១.រៀបចំពង្រឹង និងពង្រីករចនាសម្ព័ន្ធ ២.រៀបចំគោលនយោបាយ ៣.ត្រូវធ្វើសកម្មភាព ៤.ធនធានមនុស្សសម្រាប់ឈរឈ្មោះ និងអ្នកសង្កេតការណ៍។

បើយោងទៅតាមការលើកឡើងរបស់លោកកឹមសុខាបានបញ្ជាក់សង្កត់ធ្ងន់ថាការងារ ដែលសំខាន់ និងចាំបាច់បំផុតនៅពេលនេះ គឺត្រូវជួយជម្រុញ និងរិះរកវិធីដើម្បីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ អាចធ្វើអត្ដសញ្ញាណប័ណ្ណបានទាំងអស់គ្នា។

សូមបញ្ជាក់ថាការលើកឡើងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាដូច្នេះបានធ្វើឡើងក្នុង

វេទិកាសកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិនៅ ខេត្តកំពតកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកកឹមសុខា៖ការងារចាំបាច់បំផុតគឺជម្រុញឲ្យពលរដ្ឋខ្មែរដែលគ្រប់អាយុ អាចធ្វើអត្ដសញ្ញាណប័ណ្ណបានទាំងអស់គ្នា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់