ដោយសារ​អវត្តមាន​តំណាង​អយ្យការ​នា​ពេល​សវនាការ​ សំណុំ​រឿង​ជួញដូរ​នូវ​សារធាតុ​ញៀនដោយ​ខុសច្បាប់​មួយ​ករណី​ ត្រូវ​បាន​ពន្យារពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ក្រោយ​វិញ​ ។​ អ្នក​ច្បាប់​លើក​ឡើង​ថា​ ការ​អវត្តមាន​គ្មាន​មូលហេតុ​នេះ​ ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជនជាប់ចោទ​ ដែល​ត្រូវ​ពន្យារពេល​នៃ​ការ​ឃុំ​ខ្លួន​ និង​ ជា​គំរូ​មិន​ល្អ​មួយ​ ។

សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១០៧​ គ្រោង​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ ផល​ សុខហេង​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ ។​

រៀប​នឹង​ប្រកាស​សាលក្រម​ លោក​ចៅក្រម​ គឹម​ ម៉េង​ បាន​ក្រឡេកមើល​វត្តមាន​តំណាង​អយ្យការ​ គឺ​ អ្នក​ស្រី​ សុន​ សុខា​លីដា​ ។​ ប៉ុន្ដែ​ដោយ​សារ​ការ​អវត្តមាន​គ្មាន​មូលហេតុ​នេះ​ លោក​ចៅក្រម​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ថ្ងៃ​ទៅ​ក្រោយ​វិញ​ ។​

ពាក់ព័ន្ធ​ករណី​នេះ​ លោក​មេធាវី​ ហុង​ គឹមសួន​ ថ្លែង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៧​ ថា​ នេះ​ជា​ការ​ខាតបង់​ពេលវេលា​របស់​ជនជាប់ចោទ​ ហើយ​ក៏​ជា​គំរូ​មិន​ល្អ​មួយ​ផងដែរ​ ។​ លោក​បន្ត​ថា​ ទោះបី​អវត្តមាន​តំណាង​អយ្យការ​រូប​នេះ​ ព្រះ​រាជ​អាជ្ញា​រង​ ផ្សេង​ទៀត​អាច​ចូល​ស្តាប់​ជំនួស​បាន​ ។​

ជុំវិញករណីនេះមនុស្ស​ក្នុង​សវនាការ​​នកាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៧ លួច​ខ្សឹបខ្សៀវ​គ្នា​ថា​ ទំនង​ជា​លោក​ស្រី​ សុន​ សុខា​លីដា​ មិន​ទាន់​អស់​ចំហាយ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​សកល​ ហើយ​មើល​ទៅ​ បាន​ជា​អវត្តមាន​បែប​នេះ​ ។

 

 

រឿងក្តីគ្រឿងញៀនមួយករណី ត្រូវពន្យារពេលប្រកាសសាលក្រម ដោយអវត្តមានតំណាងអយ្យការ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

phearum

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់