ជនពិការ ដែលដណ្តើមបានជ័យលាភី ទទួលបានមេដាយមាស កម្រិតពិភពលោកនិងទទួលបានប្រាក់រង្វាន់ចំនួន៤០លានរៀល។ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភី ទទួលបានមេដាយកម្រិតជាតិ កម្រិតអាស៊ាន កម្រិតអាស៊ីប៉ាស៊ីហ្វិក ផងដែរ។នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហេត្ថលេខាដោយសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៥ខែមករាកន្លងទៅនេះ។អនក្រឹត្យដដែលបានឲ្យដឹងថា ការផ្តល់ប្រាក់រង្វាន់នេះ គឺចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ។ ការផ្តល់ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភដល់ជនពិការ ដែលដណ្តើមបានជ័យលាភី មេដាយ នាពេលនេះ មានគោលបំណងលើកកម្ពស់សិទ្ធិជនពិការ និងលើកទឹកចិត្ត ក្នុងការចូលរួមប្រកួតប្រជែងមុខជំនាញ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ជាលក្ខណៈជាតិ និងអន្តរជាតិ។ខាងក្រោមនេះគឺជាអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ៖
Disable Person1

Disable Person2

Disable Person3

Disable Person4

រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់រង្វាន់ដល់ជនពិការ ដែលដណ្តើមបានជ័យលាភីទទួលបានមេដាយមាស កម្រិតពិភពលោក ចំនួន៤០លានរៀល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់