កាលពីថ្ងៃទី ១៨ មីនាកន្លងទៅ មន្រ្តី​រាជ​រដ្ឋា​ភិបាល​ និង​អង្គការសង្គមស៊ីវិល បាន​ជួប​ពិភាក្សាគ្នា​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅកម្ពុជាសម្រាប់រៀបចំផែនការដោះស្រាយដើម្បីទប់ស្កាត់ផលប៉ះពាល់នៅតាមសហគមន៍និង​ផែនការបន្សុំាថ្នាក់សហគមន៍ខណៈដែល​​ការ​ប្រែប្រួល​អា​កា​សធាតុនេះបានកំពុងតែជះឥទិ្ធពលអាក្រក់ដល់ប្រជាកសិករនៅតាមតំបន់ជនបទ។

លោកម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានថ្លែ​ងក្នុងកិច្ចប្រជុំពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងផែនការបន្ស៊ាំនៅថ្នាក់សហគមន៍ ​ ថា ការ​ប្រែប្រួល​អាកាសធាតុនេះ បានកំពុងតែ បង្កផលលំបាកដល់​ប្រជា​ជន​កម្ពុជា​ ជាពិសេសប្រជាកសិករដែល​ខ្វះ​ខាតទឹក​សម្រាប់​បង្ក​បង្កើន​ផល​។លោកបានបន្ដថា កន្លងមក ជារៀងរាល់ឆ្នំានៅក្នុង​រដូវវស្សាទឹក​ទន្លេមេគង្គតែតែងឡើងពី២ ទៅ៣ ដងក្នុង​មួយរដូវ ដែល​អាច​ធ្វើ​ឱ្យ​ប្រជា​កសិករមាន​លទ្ធភាពបង្កបង្កើនផលបានយ៉ាង​ហោចណាស់ ២ដងក្នុងមួយរដូវដែរ។

ជុំវិញបញ្ហាខាងលើនេះ អភិបាលរងខេត្តសៀមរាបលោក គឹម ឆៃហៀង ​ បាន​មានប្រសាសន៍ថាជាការ​ពិតណាស់​ទឹកគឺជាប្រភពធនធានដ៏សំខាន់បំផុតសម្រាប់ខេត្តសៀមរាប ដើម្បីស្រោ​​ច​ស្រពផលដំណាំកសិកម្មនិងប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃពីសេសទឹកជាប្រភពសម្រា​​ប់​ទ្រ​ទ្រ​ង់​គ្រឹះប្រាសាទបុរាណផងដែរ។ ប៉ុន្តែរហូតមកឥឡូវនេះ​ ត្រពំាង​បឹង​បួរមួយចំនួនដែល​កន្ល​ង​មកជាអាងដ៏សំខាន់សម្រាប់​ស្រោចស្រព វិស័យកសិកម្ម បានគោករាក់និងរីងជាបណ្តើរៗហើយ ដោយសារតែកាលពីរដូវវស្សាកន្លងមកនេះ ទឹកទន្លេឡើងមិនដល់ធ្វើឱ្យអាងទំាងនោះស្តុបទឹកបានតិច។

គួរបញ្ជាក់ថា ចំពោះបញ្ហាគ្រោះរាំងស្ងួតនេះ រហូតមកដល់ពេលនេះ ខេត្ដសៀមរាបកំពុងតែបន្ត និងធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងនៅឆ្នំាក្រោយផងដែរ ដោ​យ​សារ តែឆ្នំានេះការបង្កបង្កើនផលទទួលបានផលតិច៕

រាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលពិភាក្សាគ្នាអំពីការដោះស្រាយ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់