រាជធានីភ្នំពេញនឹងខេត្តចំនួន៨រួមទាំងខេត្តមួយចំនួនជាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី២៩ខែវិច្ឆិការហូតដល់ថ្ងៃទី០១ខែធ្នូ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនឹងឧតុនិយមបានអោយដឹងថា ក្រោយពីបានធ្វើការតាមដាននឹងព្យាករណ៍កាសធាតុកម្ពុជាមានការប្រែប្រួលអាកាសធាតុ ដោយសារការទទួលនូវឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូង កំពុងគ្របដណ្ដបមកលើរាជធានីភ្នំពេញនឹងខេត្តមួយចំនួននិងខេត្តដែលនៅ ជាប់តំបន់មាត់សមុទ្រផងដែរ។ខេត្តដែលនឹងអាចប្រឈមមានភ្លៀងធ្លាក់រាយប៉ាយមានដូចជា ខេត្តកំពង់ឆ្នាំង  កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ។

រាជធានីភ្នំពេញនឹងខេត្តចំនួន៨ រួមទាំងខេត្តមួយចំនួនជាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

nita

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner

មតិយោបល់