ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះមាន​ករណី ​ប្រទះ​ឃើញ​សាកសព​២​នាក់​ប្តី​ប្រពន្ធដែល​បាន​ដាច់​ចិត្ត​សម្លាប់​ខ្លួន​ដោយ​ប្រើ​ខ្សែ​អង្រឹង​ចង​.​ក​នៅ​ជាប់​នឹង​ដើមឈើ ខណៈ​បាត់​ខ្លួន​អស់​រយៈពេល​១៦​ថ្ងៃ​មក​ហើយ​រហូត​ហើម​ស្អុយរលួយ។

ហេតុការណ៍​ខាងលើនេះ​កើតឡើង​នៅ​ក្នុង​ព្រៃ​ក្បែ​ស្រះ​ទឹក ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ចំងាយ​៤​គីឡូម៉ែត្រ ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។ជន​រង​គ្រោះ​ឈ្មោះ ឃី​ម លាង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ សៀ​ក ហុង អាយុ​៥៧​ឆ្នាំ មក​ស្នាក់​នៅ​នឹង​ផ្ទះ​អតីត​កូនប្រសារ​ស្រី​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​មានស្រុក​កំណើត​ភូមិ​ក្តី ឃុំ​ព្រៃ​តា​ហួរ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។

យោង​តាម​សម្តី​អតីត​កូនប្រសារ​ស្រី​ឈ្មោះ ចៀន នួន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ បាន​រៀបរាប់​ថា ជន​រង​គ្រោះជា​ឪពុកក្មេក​មាន​កើត​ជម្ងឺ​សរសៃ​ប្រាសាទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានកូន​៤​នាក់​តែ​មាន​ប្តី​ប្រពន្ធ​អស់ហើយ​។​ចំណែក​រូប​គាត់​បាន​ដើ​ទៅ​លេង​នឹង​កូន​ៗ​បន្តិច​ទៅ​លេង​កូន​នេះ​បន្តិច​ទៅ​កូន​នោះ ។ គាត់​បាន​បន្ត​ទៀត​ថា ឪពុក​ម្តាយក្មេក​របស់​ខ្លួន​មាន​ជីវភាព​ក្រីក្រ​លំបាក​តោកយ៉ាក​ជា​ខ្លាំង ហើយ​មិន​មាន​អ្វី​ដែល​ជាទី​ពឹងពាក់​ស្នាក់​អាស្រ័យ រស់នៅ​ពិបាក​ជាង​ស្លាប់​ហើយ​ចេះ​តែ​ត្អូញ​ថា មិន​ចង់​រស់​ព្រោះតែ​ក្រីក្រ​ពេក ។ លុះ​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៧ ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ចង​.​ក​នៅ​ដើមឈើ​ក្នុង​ព្រៃ ។

តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បាន​ដឹកនាំ​កំលាំង​ជំនាញ​ដែល​មាន​បច្ចេកទេស​ចុះ​សហ​ការណ៍​ជាមួយ​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ រួម​ជាមួយ​គ្រូពេទ្យ​ជំនាញ អាជ្ញាធរ​មូលរ​ដ្ឋា​ន ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ដោយ​ពុំ​ឃើញ​មាន​ស្នាក​ស្នាម​គួ​ឱ្យ​កត់សម្គាល់​ពី​ករណី​មនុស្សឃាត​នោះ​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ពិតជា​មាន​វិបត្តិ​ផ្លូវចិត្ត​ទើប​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ៕

 

 

រស់ពិបាកជាងស្លាប់ពីរនាក់ប្តីប្រពន្ធសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

leymas

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner banner banner

មតិយោបល់