រយៈពេល៩ថ្ងៃ ប៉ូលីសផាកបានថវិកាជាង៥៧០លានរៀល ចំណែកតែមួយថ្ងៃទី៩ ផាកបានជាង៦៣លានរៀល។ នេះបើយោងតាមរបាយកាណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គិតត្រឹមម៉ោង១៤.០០​ ប្រចាំថ្ងៃទី៩ ខែមករា និង៩ថ្ងៃកន្លងមកនេះ។

យោងតាមរបាយកាណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គិតត្រឹមម៉ោង១៤.០០​ ថ្ងៃម្សិលមិញ បង្ហាញឲ្យដឹងថា លទ្ធផលនៃការផាកពិន័យលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៦​គឺទទួលបានថវិកា ៥៧៧,១៣៤,០០០រៀល ក្នុងនោះចំពោះការផាកពិន័យពីរថយន្តបានថវិកា ៣៤១,១៤៣,០០០រៀល ចំណែកការផាកពិន័យបានពីម៉ូតូ បានថវិកា២៣៥,៧០៤,០០០រៀល។

ដោយឡែកចំពោះការផាកពិន័យ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៤.០០​ ថ្ងៃម្សិលមិញ ទទួលបានការផាកពិន័យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចំនួន ៦៣,៤០០,០០០រៀល ក្នុងមានផាករថយន្តបាន ៣៤, ៣១០,០០០ និងការផាកពិន័យម៉ូតូបាន ២៩,០៩០,០០០រៀល។

គួរបញ្ជាក់ថា ការផាកពិន័យនេះ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានប្រកាសឲ្យដឹងថា ថវិកាដែលបានពីការផាកពិន័យ លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺត្រូវបែងចែកជាបីចំនែក ក្នុងនោះ ការផាកពិន័យចូលជាថវិកាជាតិ បាន៤ភាគរយ ចូលទៅក្រសួងមហាផ្ទៃ ៩៥ភាគរយ និងចែងចែកទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ១ភាគរយ៕

ខាងក្រោមនេះជាសេចក្តីលំអិតបន្ថែម ចំពោះការផាកពិន័យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី៖

របាយកា ប្រាំថ្ងៃទី៩ របាយការ ៩ថ្ងៃ

រយៈពេល៩ថ្ងៃ ប៉ូលីសផាកបានថវិកាជាង៥៧០លានរៀល ចំណែកតែមួយថ្ងៃទី៩ ផាកបានជាង៦៣លានរៀល

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់