យុវជនម្នាក់ជិះម៉ូតូតាមផ្លូវពេលមេឃភ្លៀងឈប់ឈរ បាញ់នោមក្រោមដើមដូងរន្ទះបាញ់ស្លាប់ កាលម៉ោង៥រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅភូមិកណ្តោលឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបាន អោយដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះ ម៉ូតូមកឈប់ក្រោមដើមដូងរួចឈរបាញ់នោម ក្រោមមេឃកំពុងភ្លៀងស្រាប់ភ្លាមនោះ ក៏ឮសូររន្ទះបាញ់ក្តាំងហើយក៍ប្រាប់ពលរដ្ឋទៅមើលឃើញបុរសនេះ ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកពិនិត្យសព បានបញ្ជាក់ថាសពពិតជាស្លាប់ដោយសាររន្ទះបាញ់ ហើយប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

បើតាមនគរបាលស្រុកបវេលបានឲ្យដឹង ទៀតថាយុវជនដែលរន្ទះបាញ់ ស្លាប់មានឈ្មោះ អ៊ា ឈុនលី អាយុ ១៧ឆ្នាំមានទីលំនៅភូមិអូរឬស្សីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

 

AQ2

Aq3

រន្ទះបាញ់ យុវជនម្នាក់ ស្លាប់ខណ: ឈរបាញ់ នោមក្រោមដើមដូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់