រថយន្តបោស និងលាងផ្លូវមួយគ្រឿងបានមកដល់ហើយកាលពីព្រឹកថ្ងៃទី២២ ខែមីនាដើម្បីសម្អាតធូលីដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញ បន្ថែមទៀតខណ:ដែលរថយន្ត២គ្រឿងដែលនៅសល់ នឹងមកដល់គ្រប់ចំនួននាដើមខែក្រោយ។នេះជាការលើកឡើងរបស់លោកប៉ាសុជាតិវង្សនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២២ ខែមីនា។​

អភិ​បាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងតាមរយះហ្វេសប៊ុកផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃទី២២ ខែមីនា រថយន្តបោស និងលាងផ្លូវមួយគ្រឿងបានមកដល់ហើយ ដោយសាលារាជធានីភ្នំពេញ បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវនេះចំនួន ២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡាចំនួន ១គ្រឿងទៀត ហើយនៅដើមខែក្រោយនឹងបញ្ជូនមកគ្រប់ទាំងអស់។

ជាមួយគ្នានេះដែរលោកបានឲ្យដឹងទៀតថា ទោះជាមានរថយន្តលាងសម្អាតនេះក្តី ក៏នៅតែត្រូវការកិច្ចការចូលរួមថែរក្សាសម្រស់រាជធានីភ្នំពេញយើង ពីសំណាក់បងប្អូនគ្រប់ៗរូប។ ដោយម្នាក់ចេះទុកដាក់សំរាម១ ម្នាក់បានរើសសំរាម១ តើមានសំរាមមកពីណាទៀត បើយើងគ្រប់គ្នាចេះទុកដាក់ និងថែរក្សាបរិស្ថានយើងហើយនោះ?លោកក៏បានបញ្ជាក់ដែរថាដូច្នេះសូមចាប់ផ្តើមពីយើងម្នាក់ៗជាមុនសិន។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា រថយន្តបោល និងលាងសម្អាតនេះ នឹងជួយសម្អាតតាមដងផ្លូវរាជធានីភ្នំពេញ និងជួយលើកសម្រស់ទីក្រុងភ្នំពេញ ថែមទៀតផង។

P P 2016 03 21 003

P P 2016 03 21 002

P P 2016 03 21 001

រថយន្ត សម្អាត ផ្លូវមួយគ្រឿងបានមកដល់ហើយខណ: ២គ្រឿងដែល នឹងមកដល់ ដើមខែក្រោយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់