ខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ មួយ​គ្រឿង​ដែល​គេ​ដឹង​ថា​ ជា​របស់​លោក​ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ដកំពង់ស្ពឺ​ បាន​បុក​ជាមួយ​រថយន្ដ​ហ៊ី​ណូ​ពីក្រោយ​ ពេញទំហឹង​ បណ្ដាល​ឱ្យ​អ្នកបើកបរ​ស្លាប់​ នៅ​ក្នុង​រថយន្ដ​ ។​

​ករណី​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ ថ្ងៃ​ទី​ ៣០​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ ផ្លូវជាតិ​លេខ​៤​ត្រង់​ភូមិ​ធ្លក​ ឃុំ​ត្រ​ញំ​ង​គង​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ។​

​លោក​វរសេនីយ៍ត្រី​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​ មាន​រថយន្ដ​ មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ ពណ៌​ ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-7868​ អ្នកបើកបរ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ ហ៊ីង​ តារា​សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ មានមុខ​ងារ​ជា​អនុប្រធាន​សាខា​ពន្ធដារ​ ខេត្ដកំពង់ស្ពឺ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ ហេតុ​ ចំណែក​រថយន្ដ​ហ៊ី​ណូ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កោះកុង​ 3A-0087​ អ្នក​ បើកបរ​មិន​ស្គាល់ឈ្មោះ​ ព្រោះ​រត់គេច​ ខ្លួន​បាត់​ ។​

​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​ កើតហេតុ​ សមត្ថកិច្ច​រក​ឃើញ​ថា​ រថ​ យន្ដ​ទាំង​២​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​លិច​ ទៅ​កើត​ ស្រាប់តែ​រថយន្ដ​ឡិច​ស៊ី​សបាន​ បុក​រថយន្ដ​ហ៊ី​ណូ​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឱ្យ​ប៉ើង​ដំបូល​កៀប​ជាប់​អ្នក​បើក​ បរ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​រថយន្ដ​តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ ព្យាយាម​គាស់​យក​សាកសព​ចេញពី​ក្នុង​ រថយន្ដ​ និង​បាន​ធ្វើ​កំណត់ហេតុ​ស្រាវ​ ជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​មក​ទទួលយក​ សាកសព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​រថយន្ដ​ទាំង​២​គ្រឿង​ សមត្ថ​ កិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​សំ​រោងទង​រង់ចាំ​ដោះ​ ស្រាយ​ជា​ក្រោយ​ ៕
សេនា​ស័ក្ដិ​

Tra-(2)

Tra

Tra-(1)

ប្រភពៈ នគរវត្ត

រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ប្រ​លះ​ហ៊ី​ណូ​ ពីក្រោយ​ស្លាប់​ម្នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់