(ភ្នំពេញ)៖ សម្តេច សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសាម្សិលមិញ បានចេញសារាចរណ៍ណែនាំមួយ ស្តីពីការគ្រប់គ្រងរថយន្តនាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ និងការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

យោងតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានគូសបញ្ជាក់ថា នាពេលកន្លងមក រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួង-ស្ថាប័នរដ្ឋ និងបុគ្គលណាពាក់ព័ន្ធ នាំចូលរថយន្តសម្រាប់បម្រើការងារ ដែលជាប្រភេទទំនិញមានវេទយិតភាពខ្ពស់ រួមចំណែកយ៉ាងសំខាន់ ក្នុងចំណូលពន្ធនិងអាករគយ ដែលជាប្រភពចំណូលដ៏ចំបងនៃថវិការជាតិដោយដាក់ពន្ធអាករជាបន្ទុករដ្ឋ ប៉ុន្តែមានករណីខ្លះការប្រើប្រាស់រថយន្តទាំងនោះ មិនទាន់ចំគោលដៅនិងធានាបាននូវប្រសិទ្ធភាពពេញលេញ រីឯការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ក៏មិនទាន់បានសព្វគ្រប់អស់នៅឡើយ។

ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តគ្រប់ប្រភេទរបស់ក្រសួង-ស្ថាបន័រដ្ឋ និងបុគ្គលពាក់ព័ន្ធដែលបានអនុញ្ញាតឲ្យនាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ រាជរដ្ឋាភិបាលបានណែនាំ និងដាក់វិធានការណ៍ឲ្យអនុវត្តនូវគោលការណ៍ ៤ចំណុច រួមមាន៖ ១) អំពីពន្ធនិងអាករនាំចូល, ២) អំពីការចុះបញ្ជីរថយន្តជាទ្រព្យសម្បត្តិរដ្ឋ, ៣) អំពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ, និង ៤) អំពីការទិញរថយន្តដោយប្រើប្រាស់ថវិការរដ្ឋ៕

លម្អិតព័ត៌មាន សូមអានសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ខាងក្រោមនេះ៖

 

សារាចរ ១

សារាចរ ២

សារាចរ ៣

 

រដ្ឋាភិបាល ដាក់ចេញវិធានការ៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរថយន្តរបស់ក្រសួង និងស្ថាប័នរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់