ប្រមុខរដ្ឋាភិបាលកម្ពុជា​ សម្តេច ​ហ៊ុន សែន ជំ​រុញអោយ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ផ្តល់​អាទិភាព​ដល់​ការអនុវត្ត​គោ​លន​យោ​បាល​គោល ជាតិ​ប្រជាជន ២០១៦-២០៣០  ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន ដោយ​ចាត់ទុក​ប្រជាជន​ជា​មធ្យោបាយ​សំរាប់​ការអភិវឌ្ឍ​ផង និង​ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ផង ។​សម្ដេចថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយដាក់អោយប្រាស់ជាផ្លូវការ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នៅវិមានសន្តិភាពកាលរសៀល ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦។ 

បើយោងតាមសារ​អំពាវនាវ​របស់សម្តេច​នាយករដ្ឋមន្រ្តីហ៊ុនសែន​ ​បាន​បង្ហោះ​នៅក្នុង ហ្វេសប៊ុករបស់សម្តេច​កាលពី​ថ្ងៃទី០៣​ឧសភាបានឪ្យដឹងថា ខណ:អញ្ជើញជាអធិបតី នៅក្នុង ពិធីផ្សព្វផ្សាយដាក់អោយប្រាស់ជាផ្លូវការ​ នូវ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នៅវិមានសន្តិភាព សម្ដេចបានជំ​រុញអោយ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​ផ្តល់​អាទិភាព​ដល់​ការអនុវត្ត​គោ​លន​យោ​បាល​នេះ​ ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន ដោយ​ចាត់ទុក​ប្រជាជន​ជា​មធ្យោបាយ​សំរាប់​ការអភិវឌ្ឍ​ផង និង​ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ផង ។​
​គោល​នយោបាយ​នេះ​មាន​សារសំខាន់​ដើម្បី​រួមចំណែក​បន្ត​ការលើកកម្ពស់​ជាប្រចាំ​នូវ​គុណភាព​នៃ​ជីវិត​របស់​ប្រជាជន​កម្ពុជា និង​ការកាត់បន្ថយ​ភាពក្រីក្រ ដោយ​ផ្តោត​ការគិតគូរ​ដល់​ការអភិវឌ្ឍ និង​ក្នុងការ​ធានាអោយមាន​កំ​ណើ​ន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ នេះ បានបង្ហាញ​ពី​ភាពចាំបាច់​ក្នុងការ​ធានាអោយមាន​កា​រ​ធ្វើ​ផែនការ​អភិវឌ្ឍ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​តាមរយៈ​ការបញ្ចូល​នូវ​កត្តា​ឌីណាមិច (Dinamix)​ប្រជាសាស្ត្រ​ទៅក្នុង​ដំណើរ​ការធ្វើផែនការ ដោយ​គិតគូរ​ដល់​ទំនាក់ទំនង​ពហុ​វិស័យ​រវាង​បញ្ហា​ប្រជាជន និង​ការអភិវឌ្ឍ តម្លៃ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ។​
​សូមបញ្ជាក់ថាគោលនយោបាយ​នេះ ផ្តោត​យកចិត្តទុកដាក់​លើ​ចំណងទាក់ទង​គ្នា​រវាង​បម្រែបម្រួល​ប្រជាសាស្ត្រ និង​ការធ្វើផែនការ​អភិវឌ្ឍ​លើ​វិស័យ​៤ រួមមាន ១)-​ការអភិវឌ្ឍ និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ២)-​ការគ្រប់គ្រង​ទេសន្តរប្រវេសន៍ និង​នគរូបនីយកម្ម ៣).​ការពង្រីក​វិស័យ​កសិកម្ម និង​សកម្មភាព​ពាក់ព័ន្ធ និង​៤- ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច និង​ការអភិវឌ្ឍ​មូលធន​មនុស្ស​។​
ជាមួយគ្នានោះដែរមុននឹង​បញ្ចប់​កម្មវិធីផ្សព្វផ្សាយដាក់អោយប្រាស់ជាផ្លូវការ​ នូវ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ក៏បា​ន ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​តំណាង​អង្គការ UNFPA ​ ក៏ដូចជា ​ ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​ចៅហ្វាយខេត្ត​ត្រូវ​នៅ​ប្រចាំការ​នៅតាម​ខេត្ត​និង​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវការ​ទឹក​ទទួលទាន​។

Sam Daj Hun  001

រដ្ឋាភិបាល ជំរុញ ក្រសួងពាក់ព័ន្ឋ ផ្តល់អាទិភាព អនុវត្ត យោបាលគោល ជាតិប្រជាជន ឆ្នាំ២០១៦-២០៣០

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់