(ភ្នំពេញ)៖ សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យបើកការចឹញ្ចឹមត្រីរ៉ស់ និងត្រីឆ្ពោឡើងវិញ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើនប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋ។

យោងតាមលិខិតស្នើសុំរបស់លោក វេ​ង សា​ខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ លើកឡើងថា បច្ចុប្បន្ន​ ក្រសួងបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋ ដែលរស់នៅ តាមដងទន្លេ បឹង ព្រែក មួយចំនួន បាននាំគ្នាចិញ្ចឹមត្រីទាំងពីរប្រភេទនេះ ជាលក្ខណៈគ្រួសារ ជាយូរលង់ណាស់មកហើយ ដើម្បីបង្កើនប្រាក់ចំណូល ដែលរដ្ឋបាលជលផលមានការលំបាកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ ទម្លាប់ចិញ្ចឹមត្រីទាំងពីរប្រភេទនេះ ឲ្យមានប្រសិទ្ធភាព។

លិខិតដដែលពន្យល់បន្តថា ត្រី​រ៉ស់​និង​ត្រី​ឆ្តោ​ជា​ប្រភេទ​ត្រី​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ហើយ​មានការ​និយម​ចូល​ចិត្ត​បរិភោគ​ជា​ទូទៅ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង ​និង​ក្រៅប្រទេស។

ការ​សិក្សា​ស្រាវជ្រាវ​ចម្បង​ៗ​របស់​ប្រទេស​ជិតខាង​កម្ពុជា​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដែល​កម្ពុជា​ក៍បាន​ចូលរួម​សហការ​ផង​ដែរ​នោះ​បាន​បង្ហាញ​ថា គេ​អាច​ចិញ្ចឹម​ត្រី​រ៉ស់​បាន​តាម​រយៈ​ផ្តល់​ចំណី​សិប្បនិម្មិត (​ចំណី​គ្រាប់​) ហើយ​មានការ​លូតលាស់​លឿន​ជាង​ការ​ផ្តល់​ចំណី​ជា​ប្រភេទ​កូន​ត្រី​ទៅ​ទៀត​ផង។ ដូច្នេះ​ការ​ចិញ្ចឹម​ត្រី​រ៉ស់ លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ ពោល​គឺ​ត្រី​រ៉ស់​អាច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ជា​ទូទៅ​បាន (​លក្ខណៈ​គ្រួសារ ឬ​ពាណិជ្ជកម្ម​)។

ក្រសួងបញ្ជាក់ថា មានការ​ផលិត​ចំណី​សិប្បនិម្មិត​សម្រាប់​ការ​ចិញ្ចឹម​ត្រី​រ៉ស់ ដែល​ចំណី​នេះ​អាច​នាំ​ចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​បាន​យ៉ាង​គ្រប់គ្រាន់​។

ដោយឡែក​ចំពោះ​ត្រី​ឆ្តោ​ពុំ​ទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​បង្ហាញ​ថា ប្រភេទ​ត្រី​នេះ​អាច​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត​ជំនួស​ត្រី​ល្អិត​បាន​នៅឡើយ​ទេ ទោះបី​រដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ​ប្រទេស​ជិតខាង​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​ហើយក៍​ដោយ ប៉ុន្តែ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ល​ទ្ធ​ភាព​នៃ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​តែ​អាច​ធ្វើ​បាន​ដោយ​កត្តា​៣​យ៉ាង គឺ៖ ១) ​មាន​ប្រភេទ​ត្រី​សមុទ្រ​ល្អិត​ៗ​ប្រមាណ​ជា​៦​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​គេ​យក​មក​ធ្វើ​ជី​និង​កិន​ធ្វើ​ជា​ចំណី​សត្វ ឬ​នាំ​ចេញ​ទាំង​ស្រស់​សម្រាប់​ចិញ្ចឹម​ត្រី​ឆ្តោ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា​ជា​ដដែល។ ២) ​ក្រៅពី​ប្រភេទ​ត្រី​ល្អិត គឺ​មាន​ចំណី​ផ្សេង​ទៀត​សម្រាប់​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​បាន​ដូច​ជា៖ សាច់​ខ្ច​ង​មាស​ដែល​បំផ្លាញ​ដំណាំ​ស្រូវ សាច់​កណ្តុរ ដែល​អាច​ប្រមូល​ផល​បាន​រាប់​តោន​ក្នុង​មួយ​ថ្ងៃ​ៗ​និង​កាក​សំណល់​ផ្សេង​ៗ​ពី​សត្តឃាតដ្ឋាន​ថែម​ទៀត។ ៣) ​ដោយ​យល់​ឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ជលផល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​បន្ត​ខិតខំ​សហការ​ជាមួយ​ប្រទេស​ជិតខាង និង​អង្គការ​នានា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​បច្ចេកទេស​ចិញ្ចឹម​ត្រី​ឆ្តោ ដើម្បី​ជំរុញ​វិស័យ​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​ទិស​ដៅ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ឲ្យ​បាន​គ្រប់គ្រាន់។

សូមរម្លឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យផ្អាកការចិញ្ចឹមជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០០៤ ទល់រហូតមកដល់បច្ចុប្បន្ននេះ ដោយក្រោមហេតុផល ថា ត្រីរ៉ស់ និងត្រីឆ្ពោ ស៊ីកូនត្រីតូចល្អិត  គ្មានចំណីសិប្បកម្ម ជាហេតុធ្វើឲ្យមានការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងស្បៃមុង ចាប់ត្រីតូចល្អិត ដែលបណ្ដាលឲ្យមានប៉ះពាល់ដល់ បរិស្ថានជាខ្លាំង៕

 

 

រដ្ឋាភិបាលអនុញ្ញាតឲ្យចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្ដោឡើងវិញ ដើម្បីបង្កើនចំណូលរបស់ប្រជាពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់