(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋសភា មានរៀបចំពិធីប្រគល់ពានរង្វាន់ “សន្តិភាព និងការអភិវឌ្ឍ” ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយសហព័ន្ធអ្នកសារព័ត៌មាន អាស៊ាន (UMA)។

ក្រៅពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) ក៏នឹងមកប្រគល់ពានរង្វាន់ ជូនដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារនេះផងដែរ រួមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតដូចជា លោក ខៀវ កាញារីទ្ធ លោក ញឹក ប៊ុនឆៃ និងលោកឧកញ៉ា សៀង ណាំ ផងដែរ ដែលនឹងរៀបចំពិធីប្រគល់ពានរង្វាន់ នាព្រឹកថ្ងៃទី៣០ ខែមីនា ស្អែកនេះ  នៅសណ្ឋាគារសុខា ភ្នំពេញ៕

រដ្ឋសភា រៀបចំពិធីប្រគល់ពានរង្វាន់ “សន្តិភាព និងការអភិវឌ្ឍ” ជូនសម្តេច ហេង សំរិន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់