(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ឲ្យដឹងថា រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៥ នៅវេលាម៉ោង៨ព្រឹក នាថ្ងៃច័ន្ទ ​ទី៤ ខែមេសា ឆ្នាំ២០១៦ ដើមសប្ដាហ៏ក្រោយនេះ។

កិច្ចប្រជុំនេះ មានការចូលរួមក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកជាច្រើនរូបទៀត តាម​របៀបវារៈចំនួន៥ រួមមាន៖ ១) ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។ ២) របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាតាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។ ៣) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។ ៤) ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។ និង ៥) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព៕

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ នូវរបៀបវារៈសំខាន់ៗ៥ចំណុច នៅថ្ងៃទី០៤ ខែមេសា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់