រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​លោក ម៉ម​ ប៊ុនហេងបានលើកឡើងថា មន្រ្តី​ បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់​ អជ្ញាធរខេត្ត​ និងដៃគូសុខាភិបាលទាំងអស់​ ត្រូវបន្តការខិតខំ បន្ថែមទៀត​ ដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ខាងមុខ​ ​ ហើយផែនការលុបបំបាត់ជំងឺគ្រុនចាញ់នេះ​ មានការគាំទ្រពីសម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីផងដែរ។ដែលការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ដូច្នជបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០១៦។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦​ របស់មជ្ឍមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីសាស្រ្ត​ និងបាណកសាស្រ្ត​ ដោយមានការចូលរួមពី តំណាងដៃគូអភិវឌ្ឍ​ មន្ទីរសុខាភិបាលរាជធានី-ខេត្ត​ និងតំណាងគណៈអភិបាលខេត្ត​ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ​ សរុបចំនួនប្រហែល២០០នាក់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកម៉ម​ ប៊ុនហេងបានកោតសរសើរដល់ករខិតខំប្រឹងប្រែងរបស់មន្រ្តី​ បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់​ អជ្ញាធរខេត្ត​ និងដៃគូសុខាភិបាលទាំងអស់​ ដែលបានជំរុញឲ្យមានការធ្លាក់ចុះយ៉ាងច្រើន នូវអត្រាស្លាប់ និងឈឺបណ្តាលមកពីជំងឺគ្រុនចាញ់​ និងជម្ងឺដង្កូវព្រូនផ្សេងៗទៀត​ តែយើងត្រូវបន្តការខិតខំនេះបន្ថែមទៀត​ ដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ខាងមុខ​ ដែលប្រទេសថៃ ​បានកំណត់ការលុបបំបាត់គ្រុនចាញ់នេះត្រឹមឆ្នាំ២០២៤​ មួយឆ្នាំមុនកម្ពុជា​ ហើយផែនការលុបបំបាត់ជំងឺគ្រុនចាញ់​ ២០២៥​ នេះ​ មានការគាំទ្រពីសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីបាន ជំរុញឲ្យមន្ត្រីរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់ប្រតិបត្តិ ឲ្យបានសកម្មថែមទៀត​ ក្នុងការការពារដោយឲ្យមានការចែក និងប្រើប្រាស់មុង​ឲ្យបានត្រឹមត្រូវ សម្លាប់ភ្នាក់ងារចម្លងជំងឺគ្រុនចាញ់​  មូសដែកគោលនិងដង្កូវទឹក​ មានអនាម័យល្អក្នុងការរស់នៅ​ សម្អាតជុំវិញផ្ទះ​ បំបាត់ទីជម្រកមូស​ និងអប់រំសុខភាព។  ត្រូវមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់លើការប្រើប្រាស់ឱសថគ្រុនចាញ់​ ព្រោះវាជាបញ្ហានាំឲ្យមានភាពសុំានៃឱសថគ្រុនចាញ់​ ដែលពិភពលោកកំពុង យកចិត្តទុកដាក់ខ្ពស់​ ដែលកម្ពុជាក៏ត្រូវតែចូលរួមលើកិច្ចការនេះដែរ។

ជាមួយគ្នានោះលោករដ្ឋមន្រ្តី​ ម៉ម ប៊ុនហេង ក៏បានផ្តាំផ្ញើឲ្យប្រធានមន្ទីរសុខាភិបាលរាជធានី​ ខេត្តទាំងអស់​ ឲ្យយកចិត្តទុកដាក់លើការពង្រឹងការងារគ្រប់គ្រងមន្ទីរពេទ្យពង្រឹងបច្ចេកទេសនៃការព្យាបាលជំងឺ​ និងថែទាំសម្ភារៈបរិក្ខាពេទ្យឲ្យបានហ្មត់ចត់​ ដូចជាគ្រែអ្នកជម្ងឺ​ ឲ្យមានភាពស្អាតបាត​ បន្ទប់មានអនាម័យល្អ​ យកចិត្តទុកដាក់ពិនិត្យថែទាំនិងព្យាបាលអ្នកជម្ងឺឲ្យបានល្អ​ មានក្រមសីលធម៌វិជ្ជាជីវ:ពេទ្យត្រឹមត្រូវ​ ជាដើម។

សូមបញ្ជាក់ថាពិធីបើកសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦​ របស់មជ្ឍមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីសាស្រ្ត​ និងបាណកសាស្រ្តនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០១៦។

 

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកពាក់ព័ន្ធត្រូវខិតខំបន្ថែមទៀតដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់តាមផែនការនៅឆ្នាំ២០២៥ខាងមុខ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់