ក្រោយពី រូបគំនូរមួយផ្ទាំងបង្ហាញពីរូបស្រ្តីកាន់ម្ជុលនិងអំបោះ នៅលើអគារបូឌិញ ត្រូវបានអាជ្ញាធរ លុបចោល កាលពីរពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែធ្នូ បានលើកឡើងថា​​ បើជ្រុលលុបរូបគំនូរលើអគារនេះ ហើយលោកគាំទ្រឱ្យមានការលាបពណ៌ថ្មីលើអគារបូឌិញទាំងមូលឡើងវិញ ដើម្បីលម្អសោភ័ណភាពទីក្រុងភ្នំពេញ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ប្រតិកម្មបែបនេះ តាមរយៈទំព័រហ្វេសបុករបស់លោក ដោយលើកឡើងថា ប្រសិនជាលោកជ្រុលលុបរូបគំនូរស្ត្រីនៅលើ ជញ្ជាំងនៃអគារប៊ូលឌីងដែលចាស់ទ្រុឌទ្រោមនោះ លោកនឹងលាបថ្នាំពណ៌ថ្មីលើអគារនេះទាំងអស់ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង។

លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែធ្នូ បានសរសេរយ៉ាងដូច្នេះថា៖ ដល់អាយុឡើងហុកគិតចេះតែប្លែក ! លោកគិតថា បើសិនជាលោកជ្រុលទៅលុបរូបលើជញ្ជាំងប៊ូលឌីងដ៏កញ្ចាស់អញ្ចឹងហើយ លោកសុខចិត្តលាបពណ៌ថ្មី អោយប៊ូលឌីងទាំងមូលតែម្តង ដើម្បីបានស្អាតទីក្រុងផង។

យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏សូមអភ័យទោស ដោយថាមនុស្សចាស់គិតលេងៗទេ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ យ៉ាងដូច្នេះ បន្ទាប់​ពីអាជ្ញាធរ​រាជធានីភ្នំពេញ បាន​ចាត់​វិធានការ​ប្រើ​កម្លាំង​លុប​រូប​គំនូរ​១​ផ្ទាំង​ដែល​គូរ​ជាប់ជញ្ជាំង អគារ​ប៊ូល​ឌី​ង មាន​ទំហំ​ទទឹង​ប្រមាណ​៤​ម៉ែត្រ និង បណ្តោយ​ប្រមាណ​៥​ម៉ែត្រ​កាលពី​យប់​ថ្ងៃ​ទី​១៦ ​ខែ​ធ្នូ​។ រូប​នេះ​បង្ហាញ​ពី​សកម្មភាព ស្ត្រី​វ័យ​ប្រមាណ​៥០​ឆ្នាំ​ម្នាក់​កាន់​ម្ជុរ ងើយ​មុខ​ឡើង​លើ​បន្តិច កំពុងធ្វើ​សកម្មភាព​ដេរ​ប៉ាក់​។​

​រូបគំនូរ​នេះ មិនមាន​អ្នកណា​ម្នាក់​បកស្រាយ​ឲ្យ​ច្បាស់​ថា បង្កប់​អត្ថន័យ​យ៉ាងណាទេ តែអ្នក​ដែល​ធ្វើការ​ផ្នែក​លើកកម្ពស់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្លះ​បកស្រាយ​ថា ជា​រូប​ដែលបង្ហាញ​ពី​ការលើកស្ទួយ​សិទ្ធិសេរីភាព​បញ្ចេញមតិ​។

​ក្រោយ​ការ​លុប​រូបនោះ​មាន​ប្រតិកម្ម​បន្តបន្ទាប់​ពី​សាធារណជន​មួយចំនួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ឬ​តាម​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម​។  អ្នកខ្លះ​សំដែង​ការសោកស្តាយ ហើយ​អ្នកខ្លះ​ទៀត​យក​រូបគំនូ​រ​នោះ​ប្រៀបធៀប​ជា​មួយ​រូប ផ្សព្វផ្សាយ​ស្រា​បៀរ​ដែល​មាន​ស្ទើរ​គ្រប់​កន្លែង​ក្នុង​រាជធានី​ថា​ តើ​មួយណា​ប៉ះពាល់​ដល់​សង្គម​?

​ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ដែល​កំពុង​បំពេញការងារ​ក្នុង​ការលើកស្ទួយ​សិទ្ធិ​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​ក៏​បាន​បង្ហាញ​ប្រតិកម្ម​តាម​ហ្វេ​ស​បុក​ជា​បន្តបន្ទាប់​ដែរ​។

យ៉ាងណាក៏ដោយ បើតាមអះអាងពីរអាជ្ញាធរ កន្លងមក ថាការសម្រេចលុបចោលគំនូរស្ត្រីនៅលើ ជញ្ជាំងនៃអគារប៊ូលឌីង នេះ ដោយការគូររូបនោះមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។ ជាមួយបញ្ហានេះ សាលារាជធានីភ្នំពេញពិតជាមិនធ្លាប់បានអនុញ្ញា​​​តជូនឡើយ ហើយសាលារាជធានីភ្នំពេញ ចាត់ឲ្យអាជ្ញាធរធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹ​ត្ត​មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងបានធ្វើការលុបចោលឲ្យមានលក្ខណៈដូចដើមវិញ៕

គំនូរ នៅលើជញ្ជាំងនៃអគារប៊ូលឌីង មុន និងក្រោយពេល អាជ្ញាធរធ្វើការលុបចោល៖

12369033_1534249673556065_3918001005851082537_n12391823_1534251333555899_3039190745463114685_n

 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រឱ្យមានការលាបពណ៌ថ្មីលើអគារបូឌិញទាំងមូលឡើងវិញ បើជ្រុលលុបហើយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់