រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៊ីថ្លែងនៅ ក្នុងសន្ទរកថាមួយថារុស្ស៊ីនៅតែប្រើប្រាស់កម្លាំងដដែលដើម្បីបន្តឃាំងរថយន្ត របស់ប្រទេសអ៊ុយក្រែនទំាំងនោះ រហូតដល់ពេលដែលអ៊ុយក្រែនស្វែងរកដំណោះស្រាយណាមួយ ជាមួយ ក្រុមជាតិនិយមអ៊ុយក្រែនដែលបានបង្កករថយន្តរបស់ខ្លួន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៍មាន ស៊ិនហួរ បានឲ្យដឹងនៅថ្ងៃច័ន្ទទី១៥ខែកុម្ភះឆ្នាំ២០១៦។

​កាលពីថ្ងៃអាទិត្យប្រទេសរុស្ស៊ីបានធ្វើការបង្ខាំងទុករថយន្ត ដែលមានចុះបញ្ជីពាណិជ្ជកម្ម ត្រឹមត្រូវរបស់ប្រទេសអ៊ុយក្រែន ជាច្រើនគ្រឿងនៅក្នុងទឹកដីរបស់ខ្លួនដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាព របស់ក្រុមជាតិនិយមអ៊ុយក្រែន ដែលបានធ្វើការឃាំងទុករថយន្តរបស់រុស្ស៊ីរាប់រយគ្រឿង ដូចគ្នានៅពេលថ្មីៗនេះ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៍មាន ស៊ិនហួរ។

ស៊ិនហួរឪ្យដឹងទៀតថាលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន រុស្ស៊ីថ្លែងនៅក្នុងសន្ទរកថា មួយ ថា “យើងនឹងនៅតែប្រើប្រាស់កម្លាំងដដែលដើម្បីបន្តឃាំងរថយន្តទំាំងនោះ រហូតដល់ពេលដែលអ៊ុយក្រែនស្វែងរកដំណោះស្រាយណាមួយជាមួយ ក្រុមជាតិនិយមអ៊ុយក្រែនដែលបានបង្កករថយន្តរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ប្រមាណ១០០គ្រឿងដែលសុទ្ធតែជារថយន្តដឹកជញ្ជូនគ្រឿងសម្ភារះរបស់សហគមន៍អ៊ឺរ៉ុបនោះនៅពេលដែលប្រមាណជាជាង៥០០គ្រឿងទៀតត្រូវបានឲ្យធ្វើដំណើរត្រឡប់ទៅវិញដោយមិនអនុញ្ញាតិឲ្យឆ្លងកាត់ប្រទេសអ៊ុយក្រែននោះឡើយ” ។

សូមបញ្ជាក់ថាក្រៅពីបង្ខាំងទុកនូវរថយន្តជាច្រើនរយគ្រឿងនោះ ប្រទេស រុស្ស៊ីក៏បានបញ្ឈប់ការនាំចូលផលិតផលកសិកម្ម ទាំងអស់ពីប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១ ខែមករាមកម្ល៉េះ។ ក្រៅពីនេះនោះរុស្ស៊ីក៏បានប្រកាសពីជំហរផ្អាកជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយនឹងរដ្ឋាភិបាល ក្រុងKiev ​ផងដែរ។

 

រដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី ថារុស្ស៊ីនៅតែប្រើប្រាស់កម្លាំងដដែលដើម្បីបន្តឃាំងរថយន្តរបស់ អ៊ុយក្រែន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់