ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានសរសេរលិខិតជាផ្លូវការទៅកាន់លោក ង្វៀន តាន់ ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម ហើយ ករណីជួលដីនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។  នេះបើតាមការបញ្ជាក់របស់សម្ដេច ស ខេង កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា  សម្តេច​ ហ៊ុន សែន បានធ្វើ​លិខិត​ជា​ផ្លូវការ​ទៅកាន់​លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អំពី​ការឈប់​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ឈប់​ធ្វើស្រែ​ចំការ នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​  ​

​សូមរម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៥ បានចេញ​សារាចរ​ស្តីពី​ការហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់ ឬ​ជួល​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វៀតណាម ឡាវ និង​ថៃ​។ ការចេញ​សារាចរ​នេះ គឺ​ដោយសារតែ​ការជួល​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេសជិតខាង ពុំមាន​ឯកសារ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី​ជា​ជនជាតិខ្មែរ​បាត់បង់​នូវ​ផលប្រយោជន៍​នៅពេល​មាន​វិវាទ​កើតមានឡើង​។​    ​

​ថ្លែងក្នុងពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែងថ្មី កាលពី​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្តេច​ ហ៊ុន សែន បានធ្វើ​លិខិត​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម អំពី​ការឈប់​ឲ្យ​ជនជាតិ​វៀតណាម​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម​៕​

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ប្រមុខរាជរដ្ឋាភិបាល បានសរសេរលិខិតទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម ករណីជួលដីនៅតាមព្រំដែន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់