រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទាប់ពីចេញលិខិតមួយច្បាប់តម្រូវ ឲ្យស្ថានីយទូរទស្សន៍ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង ៧យប់ដល់ម៉ោង៩យប់កាលពីខែកញ្ញា ​ ឆ្នាំ២០១៥ កន្លងទៅនោះកាលពីថ្ងៃទី១ ខែកុម្ភៈ ថ្មីៗនេះ ​ បានចេញលិខិតមួយផ្សេងទៀតតម្រូវ ឲ្យម្ចាស់ស្ថានីយទូរទស្សន៍ខ្សែកាបទាំងអស់ដែលកំពុងដំណើរការនៅកម្ពុជា ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរ ដូចស្ថានីយទូរទស្សន៍ទូទៅផ្សេងទៀតដែរនៅម៉ោងដូចគ្នានេះ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១ ខែកុម្ភៈ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ។

នៅក្នុងលិខិតចុះថ្ងៃទី០១​ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ លើកឡើងថា កន្លងមក ក្រសួងបានពិនិត្យឃើញថា នៅតាមស្ថានីយទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ប្រភេទផ្សេងៗទៀត បានបង្កើតប៉ុស្តិ៍សម្រាប់ចាក់ផ្សាយខ្សែភាពយន្ត វីដេអូ ខារ៉ាអូខេ និងកម្មវិធីកម្សាន្តផ្សេងៗ បន្ថែមលើប៉ុស្តិ៍ទូរទស្សន៍បរទេសដែលបានផ្សាយបន្ត។ 

លិខិតបន្តថា ដើម្បីបំផុស លើកស្ទួយវិស័យសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក៏ដូចជារួមចំណែកផ្តល់តម្លៃ និង ឪកាសកាងារដល់សិល្បៈករ សិល្បៈការិនីខ្មែរ មានការងារធ្វើ និងបានបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន ក្រសួងតម្រូវស្ថានីយទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង៧ល្ងាចដល់ម៉ោង៩ល្ងាច ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។

ជាមួយគ្នានេះអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានឲ្យដឹងថា ការចេញលិខិតជាថ្មីរបស់ក្រសួងនាពេលនេះ គឺផ្តោតបន្ថែមទៅលើស្ថានីយទូរទស្សន៍ខ្សែកាបក្នុងស្រុក។ លោកបញ្ជាក់ថា ការតម្រូវនេះគឺសម្រាប់តែប៉ុស្តិ៍ដែលទូរទស្សន៍ខ្សែកាបនោះបង្កើតបន្ថែមដោយខ្លួនឯងប៉ុណ្ណោះ ចំពោះប៉ុស្តិ៍ដែលទូរទស្សន៍ខ្សែកាបផ្សាយបន្តពីប៉ុស្តិ៍បរទេសគឺក្រសួងមិនតម្រូវអោយបញ្ឈប់ការផ្សាយទេ។

បើតាមលោក អ៊ុក គឹមសេង ក្រសួងនឹងចាត់វិធានការទៅតាមផ្លុវច្បាប់ទៅលើម្ចាស់ស្ថានីយទូរទស្សន៍ខ្សែកាបណាដែលមិនគោរពតាមបទបញ្ជានេះ។

សូមបញ្ជាក់ថាកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិតមួយច្បាប់តម្រូវឲ្យស្ថានីយទូរទស្សន៍ត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់។ ក្នុងនោះលោកក៏បានព្រមានដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ណាដែលនៅតែចាក់ផ្សាយរាល់កម្មវិធីបរទេសនៅចន្លោះម៉ោង៧ល្ងាចដល់ម៉ោង៩ល្ងាចនេះទៀតនោះ។

 

 

រដ្ឋមន្ត្រីក្រសួងព័ត៌មានតម្រូវឲ្យទូរទស្សន៍ខ្សែ កាបចាក់ផ្សាយវណ្ណកម្មខ្មែរចាប់ពីម៉ោង ៧យប់ដល់ម៉ោង៩យប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់