លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន មន្ដ្រីអនុវត្ដច្បាប់ ដោយចូលរួមសហការយ៉ាងជិតស្និទ ជាមួយក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ​ដើម្បីអនុវត្ដន៍ ផែនការយុទ្ធសាស្ដ្រ ឪ្យបានជោគជ័យ ។

លោកម៉ម ប៊ុនហេង​រដ្ឋ មន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថាដើម្បីអនុវត្ដន៍ផែនការយុទ្ធសាស្ដ្រ ឲ្យបានជោគជ័យ លោកសូមអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចមូលដ្ឋាន មន្ដ្រីអនុវត្ដច្បាប់ មេត្ដាចូលរួមសហការយ៉ាងជិតស្និទ ជាមួយក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព។

លោក មន្ដ្រីបន្តឪ្យដឹងទៀតថាក្រសួងសុខាភិបាល កំពុងតែពង្រឹងផែនការរបស់ខ្លួន រួមទាំងសហការជាមួយ ដៃគូពាក់ព័ន្ធទាំងអស់ កាត់បន្ថយគ្រោះថ្នាក់មកពីគ្រឿងញៀន ឲ្យបានកាន់តែច្រើន ដល់គោលដៅដែលបានកំណត់ ក្នុងគោលបំណងទប់ស្កាត់ ហានីភ័យមកពីគ្រឿងញៀន និងជំងឺឆ្លងរោគតាមឈាមដូចជា ជំងឺអេដស៍ ជំងឺកាមរោគ ជំងឺរលាកថ្លើម រួមទាំងជំងឺផ្សេងទៀត។

លោកបន្ថែមថា បច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន បានបន្ដរីករាលដាលកាន់តែច្រើនផងដែរ ដោយពីមុនមានតែនៅទីប្រជុំជន ឬនៅរាជធានីភ្នំពេញ តែឥលូវនេះបានបន្ដមកដល់ជនបទហើយ តែឥលូវនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវបញ្ជាផ្ទៃក្នុង លេខ០១ ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក៏បានរៀបចំយ៉ាងសកម្ម នៅគ្រប់បណ្ដាខេត្ដ ដែររួមផ្សុំទាំងចុះទៅតាមខេត្ដ ផ្ទាល់ជាច្រើនទៀត នៅទូទាំង២៥ខេត្ដ-រាជធានី។

បើតាម លោករដ្ឋមន្ដ្រីម៉ម ប៊ុនហេង​បានឪ្យដឹងថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យមានមណ្ឌលបន្សាបគ្រឿងញៀន ទូទាំងប្រទេស សរុបប្រមាណ៥០ ហើយនឹងពង្រីកបន្ថែមទៀត ពិសេសខាងក្រសួង គឺផ្ដល់ប្រឹក្សាការថែទាំ និងឱសថបរិក្ខាពេទ្យផងដែរ។

សូ​មបញ្ជាក់ ថាការលើកឡើងរបស់ លោកម៉ម ប៊ុនហេងដូច្នេះបានធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ដជាតិ ស្ដីពីការកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន ២០១៦-២០២០ នៅទីស្ដីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។

 

 

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវ ដៃគូពាក់ព័ន្ធ សហការ ជាមួយក្រសួង ដើម្បីផ្ដល់សេវាកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់